សន្តបុគ្គល និងមរណសាក្សីថ្មីជាជនជាតិអ៊ីតាលី និងអេស្ប៉ាញ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចេញក្រិត្យតែងតាំងជនជាតិអ៊ីតាលីម្នាក់ជាសន្តបុគ្គល និងមរណៈសាក្សី២រូបពីអេស្ប៉ាញជាជនមានសុភមង្គលបំផុបនៅក្នុងព្រះសហគមន៍។

វ៉ាទីកង់ញូវបានរាយការណ៍ថា បងស្រីជនជាតិអ៊ីតាលីដែលទទួលការតែងតាំងជាសន្តបុគ្គល​រូបនេះគឺ បងស្រី អេលីណា ហ្គ័រ៉ា (Elena Guerra) ដែលកើតនៅក្នុងឆ្នាំ​១៩៣៥ និងបានបាត់​ប ង់​ជីវិតនៅឆ្នាំ១៩១៤។ បងស្រី​ត្រូវ​បានគេដឹងថា គឺជាមរណៈបុគ្គលដែលបានតស៊ូលុះ​អស់​ជីវិត​នៅក្នុងបុព្វហេតុ​នៃការត្រាស់​ហៅ។

បងស្រីបានតស៊ូដើម្បីជីវិតនិងការត្រាស់ហៅដើម្បីក្លាយជាអ្នកបម្រើរបស់ព្រះជាម្ចាស់និងព្រះសហគមន៍មួយរូប ទោះបីជាបងស្រីជួបការរារាំងពីគ្រួសារ។

ដោយសារតែការតស៊ូ និងការលះបង់បងស្រី ត្រូវបានគេស្គាល់ថា ជាបងស្រីហ្សីតា ហើយត្រូវ​គេ គោរពស្រលាញ់និងរាប់អានបំផុត។​

ប្រភពដដែលបានបន្តថា ដោយឡែកបងស្រីជនជាតិអេស្បាញពីររូបក៏ត្រូវបានតែងតាំងជា​បុ គ្គល​ដែលមានសុភមង្គលបំផុត ក្រោយពេលដែលបានតស៊ូរក្សាជំនឿនៅក្នុងអំឡុងពេលនៃ​សង្រ្គាម​​ស៊ីវិលនៅអេស្ប៉ាញដែលជាពេលដែលជំនឿនៅពេលនោះត្រូវបានគេរើសអើង​។ មរណៈបុគ្គលទាំងពីរម្នាក់កើតនៅក្នុងឆ្នាំ​១៨៦៣ និង​ម្នាក់ទៀតនៅក្នុងឆ្នាំ ១៨៩៥ ប៉ុន្តែអ្នកទាំងពីរត្រូវបានគេប្រហារជីវិតនៅក្នុងឆ្នាំ​១៩៣៦។

ក្រៅពីបងស្រីអេស្ប៉ាញទាំងពីរ បុរសជាគ្រហស្ថម្នាក់ដែលមានកូន​១១ នាក់ក៏ក្លាយជាជន​ដែល​​មានសុភមង្គលបំផុតដែរ ដោយសារតែលោកសុខចិត្តពលី​ក្រោយពេលដែលសុខចិត្ត​ស្លាប់ដើម្បីការពារជីវិតដល់បុព្វជិត និងគ្រីស្តបរិស័ទជាច្រើននាក់នៅផ្ទះរបស់លោក ក្រោយពេលដែលផ្ទះរបស់លោកត្រូវបានក្រុមទាហានសម័យនោះចូលឆែកឆេរផ្ទះរបស់លោក​៕

Daily Program

Livesteam thumbnail