សម្តេចប៉ាប៖ អប់រំនឹងលើកកម្ពស់និរន្តរភាព និងសន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្ហាញនូវជំហរឱ្យ​ព្រះសហគមន៍បន្តយកចិត្តទុកដាក់នៅក្នុងការលើកកំពស់កា​រអប់រំ និងកម្មវិធីអក្ខរកម្មនៅក្នុងសង្គម។ នេះបើតាមសេចក្តីរាយការណ៍របស់ វ៉ាទីកង់ញូវ។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានអោយតម្លៃដ៏ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម និងអ​ប់រំ ដោយមានបន្ទូលថា គឺជាច្រកដែលព្រះសហគមន៍អាចជួយលើកកំពស់និរន្តភាពនិងសន្តិភាពនៅក្នុងសង្គម។

ប្រភពដដែលបានបន្តថា ជំហររបស់សម្តេចប៉ាបនេះ គឺត្រូវបានលើកឡើងនៅក្នុងសាររបស់ទ្រង់សម្រាប់ទិវាអក្ខរកម្មអន្តរជាតិដែលរៀបចំឡើងដោយអង្គការយូណេស្កូ ។​

សម្តេចប៉ាបបានមានបន្ទូលថា ការអប់រំផ្នែកអក្ខរកម្មមានតួនាទីជាមូលដ្ឋាន និងជាស្នូលក្នុងការអភិវឌ្ឍន៍របស់មនុស្សម្នាក់ៗ ហើយអក្ខរកម្មនឹងអាចជួយរួមចំណែកកសាងមូលធនធនធានមនុស្សកាន់តែច្រើនឡើ​ងសម្រាប់សង្គមទាំងមូលដើម្បីលើកទឹកចិត្តនិងជំរុញការចូលរួមរបស់មនុស្សជាតិ ក្នុងការកសាងសង្គមប្រ​កបដោយចីរភាព និងសន្តិភាព។

សម្តេចប៉ាបបានបន្ថែមទៀតថា អក្ខរកម្មគឺមានប្រយោជន៍ក្នុងការជួយឲ្យមនុស្សជាតិអាចធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនារបស់ពួកគេទៅក្នុងសហគមន៍ និងក្នុងការចូលរួមយ៉ាងសកម្ម និងប្រក​បដោ​យប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គម៕

Daily Program

Livesteam thumbnail