សម្តេចប៉ាប៖ ស្បៀងអាហារមិនគួរត្រូវប្រើជាអាវុធទេនោះទេ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ថ្មីៗនេះបានមានបន្ទូលថា ស្បៀងអាហារមិនគួរត្រូវបានគេប្រើប្រាស់ជាអាវុធនៅក្នុងសង្រ្គាមនោះឡើយ ។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ថ្មីៗនេះបានមានបន្ទូលថា ស្បៀងអាហារមិនគួរត្រូវបានគេប្រើប្រាស់ជាអាវុធនៅក្នុងសង្រ្គាមនោះឡើយ ។

មានបន្ទូលទៅកាន់ក្រុមកសិករវ័យក្មេងមកពីប្រទេសអេស្ប៉ាញដែលបានមកបំពេញទស្សនៈកិច្ចនៅ បុរីវ៉ាទីកង់កាលពីថ្ងៃសៅរ៍ទី ១៣ ខែ ឧសភា សម្តេចប៉ាបបានរំលឹកពីបទពិសោធន៍ផ្ទាល់របស់ទ្រងើនៅក្នុង ពិភពនៃសកម្មភាពកសិកម្ម  ហើយបានបញ្ជាក់ពីភាពចាំបាច់របស់កសិកម្មជាពិសេសគឺបញ្ហាស្បៀងនេះតែម្តង ។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «អាហ្សង់ទីនគឺជា ប្រទេសមួយដែលផ្តោតលើការចិញ្ចឹមសត្វជាចម្បង ហើយទោះបីជាខ្ញុំមកពីទីក្រុងក៏ដោយ ក៏ខ្ញុំមានឱកាសបានស្គាល់ការពិតនៃកសិកម្ម នៅក្នុងប្រទេសខ្ញុំដែរ»។

សម្តេចប៉ាបក៏បានលើកឡើងនូវបទពិសោធន៍មួយចំនួននៅពេលដែលទ្រង់ និងយុវសិស្សសម័យកាលលោកនៅវ័យក្មេង នៅក្នុងអំឡុងពេលចុះបង្កើតទ្រឹស្តីនិងការអនុវត្តថា កសិកម្ម ស្បៀងអាហា​រគឺសំខាន់ខ្លាំងណាស់។

សម្តេចប៉ាបក៏បានមានបន្ទូលថា កសិកម្មក៏ជាជំនាញវិជ្ជាជីវៈមួយ ដែលសង្គមចាំបាច់ ក្នុងវិស័យ និងការចូលរួមក្នុងការផលិតស្បៀងអាហារ និងអំពីការទទួលខុសត្រូវរបស់កសិករ ក្នុងការជួយធានាថាការចែកចាយស្បៀង។

សម្តេចប៉ាប បានមានប្រសាសន៍ថា ៖ «អ្នកដែលធ្វើការលើដី ជាអ្នកថែទាំដំណាំ និងចិញ្ចឹមសត្វ គឺជាសាក្សីសំខាន់នៃបរិស្ថានវិទ្យាដ៏សំខាន់ ដែលពិភពលោកកំពុងត្រូវការ ហើយទ្រង់ក៏បានលើកឡើង​ពីការទទួលខុសត្រូវរបស់ពួកគេក្នុងការធានាថា ការផលិត និងការចែកចាយស្បៀង មិនដែ​លក្លាយជាអាវុធរបស់ សង្គ្រាម ឬយន្តការនៃការរំពឹងទុកសេដ្ឋកិច្ច ឬនយោបាយ»៕

Daily Program

Livesteam thumbnail