សម្តេចប៉ាប៖ សង្គមមិត្តភាព ជាថ្នាំបំបាត់សង្រ្គាមនិងជម្លោះ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានលើកទឹកចិត្តឲ្យមនុស្សជាតិកសាងសង្គមមិត្តភាពអោយបានរឹងមាំ ដោយស​ង្កត់ធ្ងន់ថា វាអាចជាថ្នាំបំបាត់សង្រ្គាម និងជម្លោះ ដ៏មានប្រសិទ្ធភាព។

បន្ទូលសម្តេចប៉ាបត្រូវបានបន្តដោយលោក ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ ដែលបានលើកឡើងនៅក្នុងសារដែលលោកបានចុះហត្ថលេខា សម្រាប់ផ្ញើជូនកិច្ចប្រជុំក្រុមមិត្តភាពលើកទី ៤៤ ដែលរៀបចំឡើងដោយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។

លោកព្យែត្រូ នៅក្នុងនាមសម្តេចប៉ាប បានលើកឡើងថា ដូចព្រះយេស៊ូ មិត្តភាព និងក្តីស្រលាញ់ គឺជាមូលដ្ឋានគ្រឹះដ៏ចំបង ដែលយើងគួតែយកចិត្តទុកដាក់ដើម្បីទទួលបានដំណោះស្រាយចំពោះជម្លោះនានា ។

លោកកាឌីណាល់បានថ្លែងថា សម្តេចប៉ាបបានទទួលស្គាល់ថាកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងស្រប ពេលដែល​សង្រ្គាម និងការបែកបាក់គ្នាបានកំពុងតែសាបព្រួសការអាក់អន់ចិត្ត និងការភ័យខ្លាចនៅក្នុងចិត្ត ហើ​យអ្នកដែលមានទស្សនៈខុសពីគ្នា ជារឿយៗត្រូវបានគេយល់ថាជាគូប្រជែង។

លោកកាឌីណាល់បានបន្តថា ការអាក់អនចិត្តគឺជាអាកប្បកិរិយាដែលនឹងអាចរីករាលដាល ក្លាយ រោគសញ្ញានៃអរិភាព និងភាពជាសត្រូវ  ដូច្នេយើងត្រូវតែរិះគិតដោយវិជ្ជមាន ។

នេះគឺជាសារពិសេសមួយ សម្រាប់កិច្ចប្រជុំ ដែលគេបានរៀបចំជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ១៩៨០ មក នៅទីក្រុង រីមីនី  (Rimini ) នៅភាគខាងជើងប្រទេសអ៊ីតាលី ហើយប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំនេះ គឺ អថិ​ភាពរបស់មនុស្សជាតិ គឺជាមិត្តភាពដែលមិនអាចខ្វះបាន៕

Daily Program

Livesteam thumbnail