សម្តេចប៉ាប៖ ព្រះសហគមន៍កាតូលិកត្រូវយកចិត្តទុកដាក់ចំពោះកម្មករ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា នៅពេលដែលស្ថានភាពទីផ្សារការងារកំពុងតែមានប​ញ្ហា ព្រះសហគមន៍កាតូលិក ត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះកម្មករ និងកម្មការិនីទាំ​ងអស់។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាខ្លឹមសារនិងការយកចិត្តទុកដាក់របស់សម្តេចប៉ាប នៅក្នុ​ងអំឡុងពេលដែលទ្រង់បានផ្ញើរសារទៅកិច្ចប្រជុំមួយរបស់ចលនារបស់កម្មករគ្រីស្ទាន​ដែលរៀ​បចំឡើងនៅក្នុងទីក្រុង ស៊ីហ្គូវៀ (Segovia) នាប្រទេសអេស្ប៉ាញ ដែលបានរៀបចំកាលពីដើ​មសប្តាហ៍កន្លងទៅ ។​​

ប្រភពដដែលបានបន្តថា នៅក្នុងសារនោះទ្រង់ក៏បានជំរុញឲ្យព្រះវិហារនៃព្រះសហគមន៍កាតូលិកទាំងអស់ ត្រូវតែនៅជាមួយនឹងប្រជាពលរដ្ឋដែលកំពុងតែតស៊ូនៅក្នុងស្ថានភាពដែលពិភ​ព​លោកកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដូចជាពេលសព្វថ្ងៃនេះ ។

កិច្ចប្រជុំនេះត្រូវបានគេដឹងថា គេបានរៀបចំរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី​១៥ ខែ សីហា ឆ្នាំ​២០២៣ ។​

នៅក្នុងសារនោះសម្តេចប៉ាបបានបន្តវាយតម្លៃដ៏ខ្ពស់ចំពោះតួនាទី និង ការចូលរួមរបស់កម្មករនិងកម្មការនី ដែលតែងតែលះបង់កម្លាំងកាយនិងកម្លាំងចិត្តដើម្បីបំពេញសេចក្តីត្រូវការ និង សេ​ចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។

សម្តេចប៉ាបបានមានបន្ទូលថា ការងាររបស់កម្មករនិងកម្មការនី គឺជាសកម្មភាពផលិតកម្ម ប៉ុន្តែពួកគេមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់ ទ្រង់តែងតែគាំទ្ររាល់ការងារច្នៃប្រឌិត ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ៕

Daily Program

Livesteam thumbnail