សម្តេចប៉ាប៖ ជំនឿ និងជីវិតប្រចាំថ្ងៃត្រូវផ្សារភ្ជាប់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ប្រាប់គ្រិស្តបរិស័ទថា ជំនឿនិងជីវិតប្រចាំថ្ងៃគឺតែងតែត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ។

មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលប្រមូលម្តុំគ្នានៅទីលានសន្តសិលា សម្តេចប៉ាបបានមាន បន្ទូលថា ការល្បួងនានាដែលបានលើកឡើងថាជំនឿនិងជីវិតប្រចាំថ្ងៃគឺជារឿងពីរដាច់ដោយឡែកពីគ្នាគឺជារឿងដែលមិនអាចទទួលយកបាន ។

សម្តេចប៉ាបបានមានបន្ទូលថា សូមកុំគិតបែបនេះ ខ្ញុំសូមមានបន្ទូលបញ្ជាក់ដោយស្មោះត្រង់ថា នេះគឺជារឿងមិនពិត។

សម្តេចប៉ាបបានបញ្ជាក់ថា យើងទាំងអស់គ្នាគឺជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ មិនមែនជារបស់អ្នកមានអំណាចណាមួយឡើយ។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា នៅក្នុងជីវភាពប្រជាពលរដ្ឋ គឺមានទំនាក់ទំនងទៅវិញទៅមក រវាងព្រះសហគមន៍ រដ្ឋ នយោបាយជាដដើម៕

Daily Program

Livesteam thumbnail