សម្តេចប៉ាប៖ ចូរកុំឱ្យយើងស៊ាំនឹងជម្លោះ ព្រមទាំងអំពើហិង្សា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យទី ២១ ខែឧសភា ឆ្នាំ​២០២៣ បានសំដែងនូវហឫទ័យ ព្រួយបា​រម្ភ​ថា មនុស្សជាតិស៊ាំនឹងជម្លោះព្រមទាំងអំពើហិង្សា។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបាន អំពាវនាវឱ្យសហគមន៍អន្តរជាតិលើកកម្ពស់កិច្ចសន្ទនានៅក្នុងប្រទេសស៊ូដង់ និងបន្តឈរជាមួយនឹងប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខ ដើម្បីឲ្យពួក​គេបា​នជួ​ប​សន្តិភាព។

សម្តេចប៉ាបបានអំពាវនាវនៅក្នុងគោលជំហរដ៏ស្មោះ ដល់ក្រុមភាគីទំនាស់ប្រដាប់អាវុធ ដែលកំពុងធ្វើស​ង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ឱ្យបញ្ឈប់ការប្រយុទ្ធរបស់ពួកគេ  ហើយក៏បាន អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យមានការខិតខំប្រឹងប្រែងដើម្បីធានាថាការសន្ទនាអាចទទួលបានហើយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែននឹងត្រូវដោះស្រាយឫបន្ធូបន្ថយ​ស្ថានការណ៍។

សម្តេចប៉ាបបានផ្តល់ការលើកទឹកចិត្តឲ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ ឬសង្រ្គាម ដោយសង្កត់ធ្ង​ន់​ថា ៖ «សូម​កុំ​ឲ្យ​យើង​ស៊ាំ​នឹង​ជម្លោះ ព្រមទាំង​អំពើ​ហិង្សា។ កុំ​ឲ្យ​យើង​ស៊ាំ​នឹង​សង្គ្រាម!»៕

Daily Program

Livesteam thumbnail