អ្នកមានគឺអ្នកដែលរកលុយសល់ តែអ្នករកបានច្រើនហើយចាយអស់គឺអ្នកក្រដដែល!

អ្នកដែលមាន មិនសំដៅលើអ្នកណាដែលរកលុយបានច្រើននោះទេ ប៉ុន្តែគឺជាអ្នកដែលរកលុយសល់ហើយកើនរហូតនោះ បានអាចក្លាយជាអ្នកមានបាន ។

មកដល់ពេលនេះអ្នកខ្លះគេហៅក្រុមមនុស្សដែលរកលុយបានច្រើនហើយចាយហ៊ឺហារ ហូរហៀរគឺជាអ្នកដែលមាន ប៉ុន្តែប្រហែលជាច្រឡំហើយ ប្រសិនបើគាត់គិតតែពីចាយហើយមិន ចេះទុកដាក់ ជីវិតហ៊ឺហារបែបនេះមិនស្ថិតស្ថេរឡើយ ពីព្រោះមនុស្សមិនមែនចេះតែរកលុយ បានរហូតនោះទេ ។

កម្លាំងសន្ទុះនៃការរកលុយរបស់មនុស្សជាទូទៅគឺចាប់ពីវ័យ២៥ឆ្នាំរហូតដល់​៥០ឆ្នាំនោះគឺ មានសន្ទុះខ្លាំងហើយ ដោយសារតែកម្លាំងកាយពល និងកម្លាំងប្រាជ្ញា ក៏ដូចជាថាមពលនៅ ក្នុងខ្លួនអំណោយផលខ្លាំង។ ប៉ុន្តែសក្តានុពលទាំងនេះនឹងថមថយបន្តិចម្តងៗជាបន្តបន្ទាប់ រហូតដល់អស់ជីវិត ។ ម្យ៉ាងវិញទៀតជំងឺព្យាធិក៏ចាប់ផ្តើមទន្រ្ទានចូលរាងកាយជាបន្តបន្ទាប់ ផងដែរ ។

ដូចនេះប្រសិនបើយើងម្នាក់ៗនៅក្នុងចន្លោះពេលនោះ មិនខំរកផលសន្សំទុកខ្លះផង នោះទេនោះ ជីវិតចុងក្រោយនឹងទទេរ ជាពិសេសគឺនៅពេលដែលជំងឺព្យាធិយាយី ​ប៉ុន្តែប្រសិនបើ យើ​ងរកបានតិចទេ ប៉ុន្តែចេះសន្សែសន្សំ ចេះច្នៃ ចេះទុក ចេះដាក់ ចេះវិនិយោគ និងចេះរក ចំណូ​ល​បន្ថែមរហូតនោះ ទោះបីជានៅពេលដែលយើងចាស់ទៅធ្វើការមិនកើត ប៉ុន្តែផលនៃ ការទុក​ដា​ក់ត្រឹមត្រូវ ក៏ដូចជាគ្រប់គ្រងការចំណាយចំណូលច្បាស់លាស់ នោះផលនៃការសន្សំ វាផ្តល់មកយើងវិញជាការប្រាក់ ឬក៏ជាទ្រព្យធនដែលល្មមនឹងគ្រប់គ្រាន់សម្រាប់យើងរស់នៅ បានស​ម​រម្យមិនវេទនា។

នៅពេលនេះនៅក្នុងសង្គមអ្នកដែលរកបានប្រាក់ចំណូល១០០០ ដុល្លារ ហើយចាយអស់ ហើ​យ​ពេលខ្លះក៏មានអ្នករកបាន១០០០ដុល្លារ ចាយដលើ១២០០ ដុល្លារក៏មានច្រើនដែរ ។ ក្រុមមនុស្សប្រភេទនេះ គឺដឹងតែវេទនាហើយ ប៉ុន្តែប្រសិនបើអ្នកដែលមានចំណូលត្រឹមតែ ២០០ ទេ​ ប៉ុន្តែចេះសន្សំមិនបាច់ច្រើនក៏បានគឺត្រឹមតែ មួយខែ ២០ ដុល្លារ មួយឆ្នាំយ៉ាងហោចណាស់ក៏បាន ២៤០ ដុល្លារដែរ ហើយ១០ឆ្នាំ​ គឺបានរហូតដល់២៤០០ ដុល្លារ ។ ប្រាក់សន្សំនេះ បើយ​កទៅវិនិយោគបង្កើតមុខរបរ ឫអ្វីផ្សេងដែលចំណេញ មិនមែនយកទៅចាយនោះ វាអាច ហុចផលមកវិញច្រើន ហើយបើនិយាយអោយស្រូលមិនហត់ខួរទៀតនោះ គឺទៅដាក់តែធនាគារតាមគណនីសន្សំមានកាលកំណត់ក៏បានការប្រាក់ថែមជាបន្តបន្ទាប់ផងដែរ ។

សរុបមកវិញក្រុមអ្នកដែលរកចំណូលបានច្រើនហើយ គួរតែឆ្លៀតចាយខ្លះសន្សំទុកខ្លះផង ដើ​ម្បីកុំអោយនៅពេលចុងក្រោយសល់តែបាតដៃទទេរ ឬក៏សល់តែបំណុល ដោយឡែកក្រុម អ្ន​ក​ដែលសន្សំ កុំផ្កាប់មុខនឹងការកំណាញ់ស្វិតសន្សំស្លាប់រស់ពេក គឺលុយទុកល្មម ដើម្បីហូបចុ​កគ្រប់គ្រាន់ ហើយលុយដែលសន្សំបានគឺយកទៅវិនិយោគធ្វើនេះធ្វើនោះ ដែលមានប្រ​យោ​ជន៍ និងមានចំណូលបន្ថែម៕

Daily Program

Livesteam thumbnail