អ្នកបើកបរត្រូវតែមានសីលធម៌ និងគោរពសិទ្ធិអាទិភាព

អ្នកបើកបរយានយន្តនានាមិនថាម៉ូតូ ឬរថយន្តនៅលើទ្រូងផ្លូវនានាគួរតែមានសីលធម៌ និងចេះគោរពសិទ្ធិអាទិភាពចំពោះរថយន្តសង្រ្គោះ និងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជាលើកកំពស់តម្លៃសី​លធម៌របស់យើងទាំងអស់គ្នា។

មកដល់ពេលនេះ លោកអ្នកដែលកំពុងតែកាន់ចង្កូតយានយន្តហើយធ្វើដំណើរនៅលើទ្រូងផ្លូវនានាមិនថា នៅក្នុងក្រុង និងជនបទទេ គឺមានអ្នកដែលគោរព និងមានសីលធម៌ គោរពសិទ្ធិអា​ទិ​ភាពរបស់យានយន្តសង្រ្គោះហើយបើនិយាយឱ្យស្រួលស្តាប់ទៅគឺរថយន្តពេទ្យ ហើយនិង រថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានអ្នកខ្លះ នៅមិនទាន់មានការយល់ដល់​ចំ​ណុចនេះនៅឡើយទេ។

នៅលើទ្រូងផ្លូវរថយន្តសង្រ្គោះ និងពន្លត់អគ្គីភ័យនេះ គឺជាយានយន្តដែលមានសិទ្ធិអាទិភាពចំបងបំផុត ហើយគ្រប់គ្នាត្រូវតែគោរព ពីព្រោះយានយន្តប្រភេទនេះ គឺជាយានយន្តដែលត្រូវបា​ន​​គេប្រើប្រាស់ដើម្បីសង្រ្គោះជីវិត។ នៅពេលដែលយើងកំពុងតែបើកបរនៅក្នុងករណីយើងឮ​សូរ ឬក៏ឃើញរថយន្តទាំងនេះ គឺសូមអែបមកស្តាំ ដើម្បីបើកផ្លូវសម្រួលចរាចរណ៍អោយរថយ​ន្តទាំងធ្វើដំណើរអោយបានលឿន។

ជីវិតមនុស្សពិតជាសំខាន់ណាស់ ការសង្រ្គោះយឺតពេលតែមួយវិនាទីក៏អ្នកជំងឺមានគ្រោះថ្នាក់ដែរ ដោយឡែករថយន្តពន្លត់អគ្គីភ័យគឺក៏សំខាន់ផងដែរ ពីព្រោះប្រសិនបើធ្វើដំណើរយឺតយ៉ាវ វាអាចបង្កឲ្យមានវិនាសកម្មបំផ្លិចបំផ្លាញខូចខាតទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋ​បាន ដូ​ច្នេះ​គប្បីមានការយល់ដល់យានយន្តទាំងនេះ។​

ក្រៅពីអ្នកបើកបរអស់លោកសមត្ថកិច្ចដែលប្រចាំការនៅតាមដងវិថីនានា ក៏គួរតែយកចិត្តទុ​កដាក់នៅក្នុងការសំរួលចរាចរណ៍ផងដែរនៅពេលដែលរថយន្តសង្រ្គោះ ឬរថយន្តពន្លត់អគ្គីភ័យឆ្ល​ងកាត់ចំណុចទទួលខុសត្រូវរបស់ខ្លួន​។​

ក្រៅពីនោះ លោកអ្នកដែលឆ្លៀត​ឱកាសក៏គួរតែបញ្ឈប់ទៅ ជាពិសេសគឺក្រុមអ្នកបើកបរដែលព្យាយាមតាមកន្ទុយរថយន្តអាទិភាពទាំងនេះ ដោយសារតែសំអាងថា​មានរថយន្តទាំងនេះជាអ្ន​កបើកផ្លូវ។

សូមបញ្ឈប់ការឆ្លៀតឱកាសបែបនេះតទៅទៀតពីព្រោះចៃដន្យរថយន្តអទិភាពទាំងនេះមានឧបសគ្គនៅខាងមុខអ្នកបើកបរអាចនឹងចាប់ហ្រ្វាំង ហើយយើងពីក្រោយលឿនដែរនោះទៀត​ក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកដែលកំពុងតែត្រូវការសង្រ្គោះជីវិត ន៉បន្ថែមមួយជាន់ថែមទៀត។

សរុបមកវិញ​សូមលើកកំពស់ និងអោយតម្លៃហើយគោរពសិទ្ធិអទិភាពចំពោះរថយន្តសង្រ្គោះ និងរថយន្តពន្លត់អគ្គីភ័យ។ យានយន្តទាំងនេះមិនមែនជាយានយន្តដែលគេជិះកំសាន្តនោះទេ ហើយក៏គ្មាននរណាចង់ជិះវាដែរ ប៉ុន្តែនៅពេលដែលធ្លាក់ខ្លួនមានជំងឺហើយត្រូវការការសង្រ្គោះ​ជីវិតទើបប្រើប្រាស់យានយន្តសង្រ្គោះ ដោយឡែករថយន្តអគ្គីភ័យក៏ដូចគ្នា មិនដែលនៅសុខៗគេអាចយកយានយន្តប្រភេទនេះបើកបរផ្តេចផ្តាស់នៅដែរ​។ នៅក្នុងករណីជនណា ប្រើប្រាសយានយន្តអទិភាពទាំងនេះខុសគោលការណ៍ច្បាប់គួរតែពង្រឹង និងអនុវត្តអោយម៉ឺងម៉ាត់​៕

Daily Program

Livesteam thumbnail