អាកាសយានដ្ឋានកម្ពុជាតម្លៃ១ ១០០​លានដុល្លារ! គួរប្រើប្រាស់ឲ្យសមតម្លៃ​

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះ​ហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោងបានដោយជោគជ័យ នៅមុនពេលដែ​លអាកាសយានដ្ឋាននេះគ្រោងនឹងដាក់អោយដំណើរការនៅក្នុងថ្ងៃទី​១៦ ខែតុលា ខាងមុខនេះ​។

លទ្ធផលនៃដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបានហោះហើរដោយ ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអា​កា​សយានដ្ឋាន អន្តរជាតិភ្នំពេញ។ ក្រុមហ៊ុន Cambodia Airways ហោះ​មកពីអាកាសយានដ្ឋា​នអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋា​នអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ។

ផ្អែកតាមលទ្ធផលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ​ និងបទប្បញ្ញត្តិ របស់រដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើ​ន។ ដូច្នេះយើងខ្ញុំស​ង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងប្រើប្រាស់អាកាសយានដ្ឋានថ្មីនេះឲ្យចំគោលដៅ និងមានប្រសិទ្ធភា​ពដើម្បីជាទុននៅក្នុងការអភិវឌ្ឈន៍និងកសាងខឿនផ្សេងៗនៃសេដ្ឋកិច្ច ជាពិសេសគឺ ទំនើបក​ម្មវិស័យដឹកជញ្ជូនផ្លូវអាកាស ជំរុញនិងទាក់ទាញភ្ញៀវទេសចរ ដែលជាច្រកបើកចំហរ ស​ម្រា​ប់ជំរុញពាណិជ្ជកម្ម និង វិនិយោគទុនបរទេសផងដែរ​។​

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានកសាងឡើងក្រោមទុនវិនិយោគជាទឹកប្រាក់ចំនួន ១.១០០ លាន ដុល្លារដោយ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ដែ​ល​មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង​១២លា​ននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ។

ក្រៅពីនោះវាមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០ ០០០តោនក្នុងឆ្នាំ២០២៤ និ​ង២៦ ០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខដោយអាច អាចទទួលជើងហោះហើរបានចំនួន ៦៥ ៨​០០ជើងក្នុងឆ្នាំ២០២៤ និង១១​២.៧០០ ជើងក្នុងឆ្នាំ ២០៤០។​ ដូច្នេះវិសាលភាពរបស់វាធំធេ​ង​ណា​ស់ ដូច្នេះនៅក្នុងនាមជាពលរដ្ឋខ្មែរគឺពិតជាមោទនភាព ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងខ្ញុំសង្ឃឹ​មថា ពលរដ្ឋខ្មែរនឹងទទួលបានចំណែកផលប្រយោជន៍ ឬក៏បានផលពីគម្រោងនេះដ៏ពិតប្រា​ក​ដ៕

Daily Program

Livesteam thumbnail