សូមបន្តប្រុងប្រយ័ត្នមូសនៅតែច្រើននៅរាជធានីភ្នំពេញ!

ទោះបីជាយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសត្រូវបានអនុវត្តនៅទូទាំងរាជធានីបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែមកដល់ពេលនេះបញ្ហាមូសនៅក្នុងភូមិសាស្រ្តនេះនៅតែច្រើន ដូច្នេះសូមបន្តលើក កំពស់ការប្រុងប្រយ័ត្ន ជាពិសេសគឺជំងឺដែលឆ្លងតាមរយៈមូស ។

តាមសេចក្តីរាយការណ៍នៅលើទំព័រសារព័ត៌មានមួយចំនួនបានឲ្យដឹងថា កម្មវិធីយុទ្ធនាការប្រឆាំងសត្វមូសដើម្បីបញ្ឈប់ការរីករាលដាលជំងឺគ្រុនឈាមបានបញ្ចប់នៅសង្កាត់ទាំង ១០៥ នៅទូទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយយុទ្ធនាការនេះគឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែកុម្ភៈ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤។

តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមមកដល់ពេលនេះ មូសនៅតែច្រើនជាពិសេសគឺនៅពេលដែលព្រះអាទិត្យចាប់ផ្តើមអស្តង្គត និង នៅមុនពេលដែលព្រះអាទិត្យចាប់ផ្តើមរះ ។ នៅក្នុងអំឡុងពេលនេះមូសមិនដឹងជាមកពីណា អោយតែបើកទ្វារមិនថាទ្វាឡាន ទ្វាផ្ទះទេ គឺដឹងតែ ចូលពេញៗគេហដ្ឋាននានា ។

ម្តុំណាដែលយុទ្ធនាការនេះបានបាញគឺឃើញតែស្កាល់បានត្រឹមតែ មួយថ្ងៃទៅ២ថ្ងៃទេ ហើយ ក្រោយពីនោះមក គឺឃើញថា មកវិញដូចដើម ដែលស្ថាប័នជំនាញមិនគួរដកថយថៃចេញ ពីយុទ្ធនាការនេះទេ ។

ដោយសារតែមូសវានៅតែមានច្រើនបែបនេះ សូមបន្តយុទ្ធនាការបន្ថែមទៀត ខណៈដែល ពលរដ្ឋក៏គួរតែនាំគ្នាចូលរួមបោសសំអាតនិងនាំគ្នាធ្វើយុទ្ធនាការកំចាត់វត្ថុដែលអាចដកទឹកបាននៅជុំវិញផ្ទះ ពីព្រោះទឹកដកថ្លានេះគឺរិតតែគ្រោះថ្នាក់ពីព្រោះវាជាកន្លែងពងកូនរបស់ពពូកមូសខ្លាដែលជាប្រភពនៃការចម្លងមេរោគគុ្រនឈាម គ្រុនឈិ ហ្សីកា  ហើយក៏នឹងអាច មានពពួកមូសដែកគោលដែលចម្លងមេរោគគ្រុនចាញ់ផងដែរទោះបីជាជាទូទៅនៅភូមិសាស្រ្តរាជ ធានី មិនមែនជាទីពងកូនរបស់ពពួកមូសដែកគោលនេះទេ ប៉ុន្តែប្រហែសក៏មិនបានដែរ ។

មកដល់ពេលនេះជំងឺដែលចម្លងតាមមូសគឺគ្រោះថ្នាក់ហើយក៏អាចនឹងគំរាមកំហែងអាយុជីវិត មនុស្សផងដែរជាពិសេសគឺកុមារ ដូច្នេះសូមកុំភ្លេចចូលរួមហើយត្រូវតែប្រយុទ្ធនឹងការរីករាលដាលមូសទាំងអស់គ្នា។

ក្រៅពីពពួកជំងឺគំរាមកំហែងដល់អាយុជីវិតហើយនោះ មូសក៏អាចនឹងបង្កជំងឺហ្សីកា ដែលជា មេរោគកាចសាហាវអាចធ្វើឲ្យកុមារកើតមានពិការខូរក្បាល ជាពិសេសប្រសិនបើស្រ្តីមានផ្ទៃពោះហើយឆ្លងមេរោគដ៏កាចសាហាវនេះ ។

សរុបមកវិញមកវិញស្ថាប័នពាក់ព័ន្ធសូមកុំបន្ធូដៃនៅក្នុងយុទ្ធការកំចាត់មូស ហើយប្រជាពលរដ្ឋក៏ត្រូវតែចូលរួមឲ្យសកម្មផងដែរ ពីព្រោះមូសវាមិនមែនខាំតែអ្នកក្រ ទេ អ្នកមានក៏ខាំ អ្នកតូច អ្នកធំ គឺវាខាំទាំងអស់ ហើយប្រសិនប៉ះចំមូសដែលអាចបង្ករជំងឺដូចដែលរៀបរាប់ខាងលើមែននោះ វាគ្រោះថ្នាក់ដលសុខភាពយើងនិងអ្នកនៅក្នុងគ្រួសារ ។ សូមបន្តយកចិត្តទុកដាក់លើកកំពស់ការកំចាត់មូសទាំងអស់គ្នា ។

 

Daily Program

Livesteam thumbnail