សិស្សានុសិស្សសូមប្រញាប់រំលឹកមេរៀននិងរូបមន្ត

សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប ចាប់ពីពេលនេះតទៅ សូមប្រញាប់ប្រញាល់រំលឹកមេរៀន និង រូបមន្ត ក៏ដូចជា ទន្ទេញនិងចំណំគន្លឹះដោះស្រាយលំហាត់ឲ្យហើយ ពីព្រោះកាលបរិច្ឆេទនៃការប្រឡងត្រូវបានក្រសួងអប់រំយុវជន និង កីឡាបានប្រកាសហើយ ។

តាមការប្រកាសក្រសួងបានឲ្យដឹងថា កាលបរិច្ឆេទនៃការប្រឡងនេះ គ្រោងនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ០៦ ខែ វិច្ឆិកា ខាងមុខនេះ ដូច្នេះប្រសិនបើរាប់ចាប់ពីពេលនេះតទៅ រយៈពេល ដែលនៅសល់គឺមិនច្រើនជាង ២០ ថ្ងៃនោះទេ ដូច្នេះនេះគឺជាពេលវេលាសមរម្យបំផុតដែល យើងត្រូវតែធ្វើការប្រញាប់ប្រញាល់រំលឹកមេរៀន ក៏ដូចជារូបមន្ត និង គន្លឹះដោះស្រាយលំហាត់  បណ្តើរៗ ។

មេរៀនមានច្រើនណាស់ ហើយតាំងពីដើមឆ្នាំមកដល់ពេលនេះ គ្រប់មុខវិជ្ជាគ្រប់ជំនាញ គឺមេរៀនឡើងគរ ដោយមុខវិជ្ជាខ្លះត្រូវសសេររតសៀវភៅក៏មានដែរ ដូច្នេះប្រសិនបើយើងមិនប្រញាប់ប្រញាល់រំលឹកអ្វីដែលយើងបានរៀនតាំងពីដើមឆ្នាំមកទេ យើងអាចនឹងខកឱកាស  ។

នៅក្នុងករណីដែលយើងមិនបានទន្ទេញចាំ គួរតែស្វះស្វែងធ្វើការសង្ខេបមេរៀន និង ត្រួតពិនិត្យការយល់ដឹងរបស់យើងអោយបានជាបណ្តើរៗ ទម្រាំដល់ថ្ងៃប្រឡងគឺយើងនៅមានពេលវេលា សមរម្យ ។

សូមកុំរៀនទាំងស្លន់ស្លោរ ! សូមរំលឹកមេរៀនដោយស្មារតីយកចិត្តទុកដាក់ អំណត់ព្យាយាម តស៊ូ ប៉ុន្តែក៏កុំអោយរៀនខ្លាំងពេកដល់បាក់កម្លាំងដល់ពេលប្រឡងមកដល់សុខភាពទ្រុឌទ្រោមសុខភាព ដែលជាបច្ច័យជះឥទ្ធិពលអវិជ្ជមានដល់ការប្រឡងរបស់យើង ។

សម្រាប់មេរៀន ត្រូវមើលមេរៀនសង្ខេប ហើយអាចសាកល្បងឆ្លើយសំនួរនៅតាមមេរៀន នីមួយៗ ហើយចំពោះមុខវិជ្ជាដែលមានលំហាត់ ត្រូវទន្ទិញរូបមន្ត ហើយរៀនមើលគន្លឹះដោះស្រាយលំហាត់ ពីព្រោះលំហាត់មានលក្ខណៈពិសេស និង គន្លឹះដែលត្រូវចងចាំ ដើម្បីដោះស្រាយ ។

សរុបមកវិញ កុំប្រហែសហើយទុកពេលដកខ្យល់ទំនេរអត់ប្រយោជន៍បន្តទៀត ពីព្រោះពេលកាន់តែខើចហើយ ។ សូមកុំដេករង់ចាំការប្រឡងតាមព្រេងវាសនា ដូចការប្រឡងសម័យមុន បន្តទៀត ពីព្រោះអ្នកប្រឡងសម័យមុន អ្នកខ្លះអាចជាប់តាមព្រេងសំណាង ដោយសារតែ ការប្រឡងធូ អាចមានសកម្មភាពមិនប្រក្រតី ជាពិសេសគឺករណីចម្លង ប៉ុន្តែកុំភ្លេចថា សម័យកាល ប្រឡងនោះបានបញ្ចប់មកយូរហើយ នៅពេលនេះគឺនៅសល់តែសម័យប្រឡងដែល អ្នកចេះបានជាប់តែប៉ុណ្ណោះ ។

 

Daily Program

Livesteam thumbnail