មាន់ទាងាប់គួរកប់ចោល កុំនាំគ្នាយកមកបរិភោគ

ករណីស្លាប់ថ្មីដោយសារមេរោគគ្រុនផ្តាសសាយបក្សីដែលបណ្តាលមកពីមេរោគ H5N1 បានរកឃើញជាថ្មីនៅកម្ពុជា ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា ។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនរងគ្រោះគឺជាបុរសអាយុ ៥០ ឆ្នាំមួយរូប ហើយត្រូវបានរកឃើញថាឆ្លងនៅថ្ងៃទី ០៧ ខែ តុលា កន្លងទៅថ្មីៗនេះ ដោយគេដឹងថា បុរសរងគ្រោះមានទីលំនៅនៅ​ភូមិ ម្រាក់ទាប ឃុំត្រស់ សុ្រករមាសហែក​ ខេត្តស្វាយរៀង ។​

បុរសរងគ្រោះបានត្រូវគេរកឃើញថា បានកើតជំងឺនេះ ក្រោយពេលដែលបុរសបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមាន់ផ្ទះរបស់គាត់ និង ផ្ទះអ្នកជិតខាងចាប់ផ្តើមងាប់ប្រមាណជា ៥០ ក្បាល ហើ យក៏មានករណីចែកចាយគ្នាបរិភោគដែរ​  ខណៈដែលគេដឹងថា មេរោគផ្តាសសាយបក្សី គឺជាជំងឺផ្តាសា​យ​មួយ ដែលជាធម្មតា វាចម្លងរវាងសត្វបក្សីនិងបក្សី ប៉ុន្តែ​ករណីខ្លះវាអាចចម្លងពីបក្សីមកមនុស្ស តាមការប៉ះ​ពាល់ជិតស្និទ  ជាមួយនឹងសត្វបក្សីដែលមានជំងឺ ឬងាប់។​

ក្រសួងសុខាភិបាលបានអះអាងថា ជំងឺគ្រុនសាយបក្សី គឺជាប្រភេទជំងឺដែលធ្ងន់ធ្ងរ នៅក្នុងករណីឆ្លងមកមនុស្ស ដែលតម្រូវអោយធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ​ជំងឺនេះ មិនទាន់មានករណីឆ្លងពីម​នុស្សមកមនុស្សនៅឡើយទេ ប៉ុន្តែការប្រុងប្រយ័ត្នគឺត្រូវតែយកចិត្តទុកដាក់ ។​

តាំងពីដើមរាងមក នៅតាមតំបន់ជនបទដោយសារតែស្តាយ ពលរដ្ឋនិយមយកសត្វបក្សី ជាពិសេសគឺប្រ​ភេទមាន់ និង​ទា​ព្រមទាំងសត្វចិញ្ចឹមនានាមកបរិភោគ ឫមួយ ក៏អាចនឹងធ្វើម្ហូបកែច្នៃទុកថែមទៀតផង ដោ​យសារតែការសោកស្តាយ។ ​ទម្លាប់នេះមានការផ្លាស់ប្តូរខ្លះ ប៉ុន្តែយើងខ្ញុំជឿជាក់ថា​ភាគច្រើនគឺអាចនឹងនៅតែបន្តចែកគ្នាហូប ដូចករណីខាងលើផងដែរ ។​

ឥរិយាបទនេះហើយដែលជាប្រការគ្រោះថ្នាក់​ដែលវាមិនមែនគ្រោះថ្នាក់តែយើងទេ ដល់គ្រួសារ ដល់អ្នកជិ​ត​ខាង នៅក្នុងសហគមន៍ ថែមទៀត ដូច្នេះពលរដ្ឋយើងគួរតែយល់ដឹង ចំណុចនេះ ហើយកុំសោកស្តាយ យ​កសត្វ ដែលឈឺមកធ្វើម្ហូបទៀត លើកលែងតែករណី សត្វដែលងាយដោយសាររន្ទះ ទឹកជំនន់​​ ឬគ្រោះថ្នា​ក់ចរាចរណ៍។

សរុបសេចក្តីទៅ សម័យនេះមេរោគប្លែកៗ ហើយកាន់តែសាហាវ ប្រសិនបើយើងធ្វើប្រហែស​និងអាចគ្រោះ​ថ្នាក់ដល់សុខភាព ជាពិសេសគឺដល់ជីវិតថែមទៀតផង​។​ សូមកែប្រែឥរិយាបទ នៃការហូបចុក និង រស់នៅ ដើម្បីយើងទាំងអស់គ្នា៕  ​

Daily Program

Livesteam thumbnail