មកលេងបុណ្យអុំទូកសូមអោយសប្បាយ កុំនាំទុក្ខចូលផ្ទះ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សូមមកចូលរួមអោយបានកុះករ និងសប្បាយរីករាយ ប៉ុន្តែកុំមកលេងហើយនាំទុក្ខទោសចូលផ្ទះ។

ទុក្ខនឹងទោសគឺនៅទន្ទឹមគ្នានឹងការសប្បាយប្រសិនបើភ្លេចខ្លួន ហើយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខក៏ដូចគ្នា ប្រសិនបើធ្វេសប្រ​ហែស​​ហើយភ្លើតភ្លើនភ្លេចខ្លួន។​

នៅក្នុងព្រឹត្តិការណ៍បីថ្ងៃដែលមកដលើនៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយមានកម្មវិធីសប្បាយៗច្រើនណាស់ពោលគឺតាំងពីការប្រណាំងទូកដែលមានការចូលរួមពីអ្នកអុំអ្នកចេវស​រុប ជាង​២ ពាន់នាក់ ដោយមានទូករហូតដល់ទី ៣៣៨ ទូក ។​

ក្រៅពីនោះនៅមានប្រទីបរហូតដល់៣០ ប្រទីប ពិធីបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការរៀបចំស្តង់លក់ភេសជ្ជៈអាហាររាប់សិបកន្លែង ដូច្នេះសូមមកចូលរួមសប្បាយរីករាយទាំងអស់គ្នា ប៉ុន្តែប្រ​សិ​នបើធ្វេសប្រហែសទុកនិងទោសអាចកើតមាន ។​

តើទុក្ខ និងទោសអាចនឹងកើតមានឡើងនៅក្នុងពិធីនេះដោយរបៀបណាស? ទុក្ខ និងទោសនោះ គឺគ្មាននរណាបង្កើតឡើងក្រៅពីយើងខ្លួន​ឯងទេ ។​ប្រសិនបើយើងមកត្រឹមការកំសាន្តស​ប្បាយ ហើយត្រឡប់ទៅវិញមិនអ្វីទេ ប៉ុន្តែអ្នកខ្លះមកហើយ អាចមានការផឹកស៊ី​ ដែលអាច បង្កជា​អំពើហិង្សា ឬក៏អាចបើកបរស្រវឹងគ្រោះថ្នាក់ចរាចរណ៍ប៉ះគេប៉ះអែង ឬ​ក៏គ្រោះថ្នាក់ដល់ខ្លួន​។

បញ្ហាមួយទៀត គឺករណីប្រើប្រាស់គ្រឿងញៀន ពីព្រោះនៅពេលនេះ អ្នកប្រើមានច្រើនដែរ ហើ​យដោយសប្បាយភ្លើតភ្លើន អ្នកខ្លះអាចនឹងលង់ខ្លួនពេលនេះ ដូច្នេះសូមប្រុងប្រយ័ត្ន ពី​ព្រោះ​គ្រឿងញៀននេះមិនត្រឹមតែប៉ះពាលដល់សុខភាពយើងទេ យើងក៏នឹងអាចប្រឈមមុខនឹងពិរុទ្ធភាពមានទោសមានទណ្ឌផងដែរ។ ​

ក្រៅពីនេះ ទុក្ខនិងទោសមួយទៀត គឺការភ្លើតភ្លើននាំគ្នាទៅប្រពឹត្តិអំពីផ្លូវភេទគ្មានសុវត្ថិភាពនិងមិនស្មោះត្រង់​ក៏អាចនឹងឆ្លងមេរោគសង្គមផ្សេងៗជាពិសេសគឺមេរោគអេដស៏ ពីព្រោះនៅពេលនេះ អត្រាឆ្លងមេរោគអេដស៏រាងកម្រើកឡើងបន្តិច ហើយ ។​

សរុបមកវិញពេលមកលេងបុណ្យអុំទូក គឺសូមមកលេងសប្បាយដោយការទទួលខុសត្រូវ ហើ​យក៏ត្រូវប្រុងប្រយ័ត្ន ពីព្រោះតែខ្វះការប្រុងប្រយ័ត្នហើយបណ្តែតបណ្តោយអោយធ្លាក់​នៅក្នុងអបាយណាមួយ នោះយើងនឹងមានទុក្ខហើយ។ ដើម្បីសប្បាយកុំអោយមានទុក្ខទោស​សូម ប្រុ​ង​ប្រយ័ត្ន៕

Daily Program

Livesteam thumbnail