ពេលពលរដ្ឋដើរលេង ជាពេលដែលសមត្ថកិច្ចត្រូវតែហត់នឿយបន្តិចហើយ

នៅថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នៅពេលខាងមុខ គឺជាពេលវេលាមួយ ដែលសមត្ថកិច្ចត្រូវតែហត់នឿយបន្តិចហើយ ដើម្បីការការពារសុវត្ថិភាពនិងសន្តិសុខជូនប្រជាព​លរដ្ឋ ជាពិសេសនៅរាជធានីភ្នំពេញ តាមទីប្រជុំជន និងតាមផ្លូវជាតិនានា។

កាលពីឆ្នាំទៅបើទោះបីជាស្ថានភាពសណ្តាប់ធ្នាប់និងសន្តិសុខនៅរាជធានីមិនពេញបរិបូរក៏ ពិតមែន ប៉ុន្តែឃើញថា មានភាពប្រសើរដោយ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ក​ម្លាំ​ងជាង២.០០០នាក់ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្នុងឱកា​សបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ព្រមទាំបង្ហាញលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោង។

ក្រៅពីកម្លាំងសន្តិសុខនិងអន្តរគមន៍ហើយនោះ សមត្ថកិច្ចក៏បានដាក់ការប្រុងជើងការនូវ       មធ្យោ​​​បាយរថយន្តចំនួន៥០គ្រឿង ដើម្បីដឹកជញ្ជូនកងកម្លាំងបំពេញបេសកម្ម រថយន្តពន្លត់អគ្គីភ័យចំនួន ២៣គ្រឿង, រថយន្តស្ទួចមួយចំនួន ព្រមទាំងម៉ូតូធំ និងម៉ូតូបញ្ចៀសចរាចរណ៍​ដើ​ម្បីសម្រាប់សម្រួលដល់មន្ត្រីក្នុងការអនុវត្តការងារក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ​។​ ដូ​ច្នេះនៅក្នុងឆ្នាំនេះ យើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចនឹងកាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកំ​ពស់បញ្ហានេះឲ្យកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាពេលពលរដ្ឋចេញពីផ្ទុះមកវិញ ផ្ទះពួកគេប្រ​ហោ​ងធ្លុង។​

ដោយឡែកក្រៅពីរាជធានីកងកម្លាំងសមត្ថកិច្ចនៅតាមខេត្តក៏ត្រូវតែត្រៀមលក្ខណៈនិងគួរដា​ក់បទបញ្ជាដូចគ្នានេះផងដែរ ពីព្រោះពិធីបុណ្យភ្ជុំបិណ្ឌនេះ មិនមែនរៀបចំតែនៅរាជធានី ភ្នំ​ពេញនោះទេ គឺនៅពាសពេញប្រទេសដូច្នេះបញ្ហាសណ្តាប់ធ្នាប់ សន្តិសុខ ជាពិសេសគឺ ចរា​ចរណ៍គឺត្រូវតែយកចិត្តទុកដាក់។

សមត្ថកិច្ចនានាគ្រប់ជំនាញគួរតែបំពេញសមត្ថកិច្ចតាមជំនាញតាមគោលដៅ ដើម្បីធានាយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋទូទៅ រីករាយពិធីនេះដោយសេចក្តីសុខសប្បាយ នៅក្រោមម្លប់នៃសន្តិភាពពិតប្រាកដ ដោយគ្មានបញ្ហាភិតភ័យកើតឡើង។ អស់លោកសមត្ថកិច្ច ដូចជាករ​ណី​សមត្ថកិច្ចចរាចរណ៍កុំគិតតែចេញផាកគេ គឺគួរតែដាក់ពង្រាយតាមគោលដៅ ជាពិសេសគឺកន្លែងដែលផ្លូវត្រូវឆ្លងកាត់ខ្វែងគ្នា ពីព្រោះជារៀងរាល់ឆ្នាំមិនថា ផ្លូវជាតិណា ឬ​ផ្លូវជាតិណានោះទេ គឺរមែងកើតមានករណីស្ទះចរាចរណ៍ជាប្រចាំនៅកន្លែងដែលផ្លូវខ្វែងគ្នាជាបួនទិស ដូច្នេះគួរយកចិត្តទុកចំណុចនេះ។

សរុបមកវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋរីករាយទាំងអស់គ្នានៅក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ តួនាទីនិងភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចពិតជាមានសារៈសំខាន់ណាស់  ដូច្នេះ​ យើងខ្ញុំសង្ឃឹមថា លោកអ្នក​ដែលមានភារកិច្ចគឺត្រូវតែយកចិត្តទុកដាក់ ហើយប្រជាព​លរដ្ឋក៏ដូចគ្នាគឺគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្លួនឯងផងដែរ ពីព្រោះប្រសិនបើយើងប្រហែ​សខ្លួនអែងចាំតែគេការពារអោយយើងក៏មិនកើតដែរ ដូចនេះយើងគួរមានការរួបរួមគ្នាទាំងអស់​គ្នា​៕

 

Daily Program

Livesteam thumbnail