បរិមាណនាំចេញស្រូវខ្ពស់ខ្លាំងណាស់ !

គន្លាតនៃការនាំចេញអង្ករ និងស្រូវខុសគ្នាខ្លាំងណាស់ ដែលនេះគឺជាចំណុចខ្សោយមួយ ដែលយើងគួរតែរិះគិតលុបបំបាត់បញ្ហានេះ។

នៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣ សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជាបានចាំចេញអង្ករបានតែជាង ៥៩៥ពាន់តោន គិតជាទឹកប្រាក់បានដល់ទៅជិត ៤២១លានដុល្លារអាមេរិ ​ប៉ុ​ន្តែ​ការនាំស្រូវវិញគឺបានរហូតដល់ទៅ ជិត​៤លានតោន ឯណោះ ដោយគិតជាទឹកប្រាក់ប្រមាណ ជា ១.១៥៦ លានដុល្លារ ពោលគឺបរិមាណនោះគឺវាខុសគ្នាខ្លាំងណាស់ ។​

តួរលេខនេះបង្ហាញអំពីចំណុចខ្សោយនៅតែមាននៅក្នុងវិស័យស្រូវអង្ករដែលអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពីព្រោះការនាំចេញស្រូវច្រើននេះ វាបង្ហាញនូវកំសោយនៃការកែច្នៃរបស់កម្ពុជា ហើយក៏ខ្សោយខាងទីផ្សារ ដោយរួមទាំងបញ្ហាទុននៅក្នុងការ ប្រមូលទិញស្រូវផងដែរ ។​

មួយវិញទៀត នៅក្នុងចំណោមបរិមាណស្រូវដែលនាំចេញទៀតសោទ គឺមានតែ​៦៤ ភាគរយទេ ដែលឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរជំនាញ ខណៈ ៣៥ ភាគរយទៀត គឺគ្មានឯកសារទេ ។​

ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះ កម្ពុជាបានដាក់ចេញហើយនូវផែនការលើកកំពស់កសិកម្ម  ដោយដាក់តាំងពីមន្រ្តីកសិកម្មនៅតាមឃុំ ដែលមកដល់ពេលនេះ មានព័ត៌មានអំពីការជ្រើស រើសមន្រ្តីជំនាញនេះដើម្បីជួយកសិករហើយ ប៉ុន្តែលើបញ្ហាស្រូវអង្ករបច្ចុប្បន្នបញ្ហាគឺទីផ្សារ ខណៈ​ដែលផលិតកម្មស្រូវដូចជាមិនចោទទេ លើកលែងមិនមែនស្រូវអង្ករ​។

​សូមពង្រឹងវិស័យស្រូវអង្ករយើង ពីព្រោះវៀតណាមនិងថៃគឺបានកំពុងតែសម្រុកនាំចេញ អង្ករ ដែលវៀតណាមនៅឆ្នាំនេះរំពឹងថា នឹងអាចនាំចេញ ប្រមាណជា ៧,៨ លានតោន ហើយថៃ អាចនឹងនាំចេញដល់ទៅ ៨ លានតោនឯណោះនៅក្នុងឆ្នាំ​២០២៣ដែលជិតដាច់ទៅហើយ នេះ ។

ផ្អែកតាមសន្ទុះនៃការនាំចេញរបស់ប្រទេសទាំងពីរនេះ និងតាមបរិមាណស្រូវដែលយើងនាំចេញដែលគ្មានគោលដៅណាទិញក្រៅពីវៀតណាម និងថៃ នោះ ដូច្នេះ​ទំនងណាស់ ដែលគេជឿជាក់ថា មានបរិមាណអង្ករកម្ពុជាលាយឡំ ទៅជាមួយមិនខាន។

សូមនាំគ្នារិះគិតបន្តពង្រឹងចំណុចនេះមកវិញ ពីព្រោះការនាំចេញស្រូវមិនចំណេញច្រើនទេ គឺមានតែខាត ដោយខាតតាំងពីអង្កាម កន្ទក់ កញ្ចុងអង្ករ ដែលសំណល់ពីផលិតកម្មអង្ករ គឺសុទ្ធ តែមានតម្លៃបានមួយចំនួនធំទៀតផងដែរ ប៉ុន្តែយើងនៅខ្វះ ដូច្នេះបេសកម្មរបស់យើង គឺនៅមានច្រើនទៀតទាក់ទងនឹងរឿងស្រូវអង្ករ៕

 

Daily Program

Livesteam thumbnail