តើម៉ូតូសណ្តោងរ៉ឺម៉កគួរឲ្យរលាយរូបរាងពីកម្ពុជាដែរ ឬទេ?

ម៉ូតូសណ្តោងរ៉ឺម៉កខ្នាតតូចដែលពេញនិយមបំផុតនៅរាជធានីនិងតាមទីប្រជុំជននានាដូចជានៅខេត្តសៀមរាប និង ខេត្តព្រះសីហនុជាដើមបានកំពុងតែរលាយបាត់វត្តមានជាបណ្តើរៗ ខណៈដែលម៉ូតូកងបីឥណ្ឌាបានកំពុងតែវាយលុយពេញទំហឹង ហើយក្លាយជាមធ្យោបាយដឹកជញ្ជូនកំពុងពេញនិយមបំផុតសម័យនេះ។​

ម៉ូតូសណ្តោងរ៉ឺម៉កបានលេចរូបរាងឡើងនៅក្នុងអំឡុងប្រហែលជាទស្សវត្សន៍នៃឆ្នាំ២០០០មក ជាហេតុនាំអោយស៊ីក្លូដែលជាមធ្យោបាយដឹកជញ្ជូនដោយកម្លាំងសឹងតែរលាយបាត់ តែសំ​ណា​ងចេះមានចលនាលើកទឹកចិត្តនិងជំរុញការអភិរក្សទើបស៊ីក្លូនៅសេសសល់ឲ្យទេសចរ បរ​ទេសនិងក្មេងៗជំនាន់ក្រោយនៅក្នុងប្រទេសបានស្គាល់​។​

មកដល់សម័យនេះ ក្រោយពេលដែលម៉ូតូកង់បីឥណ្ឌាបានបង្ហាញវត្តមាន គួបផ្សំនឹងបែបផែន នៃគំរូអាជីវកម្មដឹកជញ្ជូនដើរតាមរបៀបថ្មីពោលគឺរបៀបធីជីថលនីយកម្ម ឥឡូវនេះវាដល់ពេ​ល ដែលម៉ូតូសណ្តោងរ៉ឺម៉កត្រូវរលាយរូបរាងម្តង។

នៅរាជធានីភ្នំពេញគឺជារឿងមួយ ប៉ុន្តែនៅសៀមរាបឯណោះវិញគឺរិតតែពិបាករកម៉ូតូសណ្តោ​ង រ៉ឺម៉កទៅទៀត ខណៈដែលម៉ូតូកង់បីឥណ្ឌាបានត្រូវគេបញ្ចូលទៅក្នុងតំបន់រមណីដ្ឋាន ប្រវ​ត្តិសាស្រ្តនិងវប្បធម៌ឯករបស់កម្ពុជា​។​

បច្ចុប្បន្ននេះមិនថាតែនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនោះទេ ទីណាក៏ដូចជាទីណាដែរ ម៉ូ​តូសណ្តោងរឺម៉កសឹងតែបាត់អស់ហើយ ខណៈដែលម៉ូតូកង់បីឥណ្ឌា គឺត្រូវបានគេរកឃើញ គ្រ​ប់កន្លែងនានា។​

នៅក្នុងស្ថានភាពបែបនេះដើម្បីទុកជាកេរ្តិ៍ដំណែល និង អាចជាសក្ខីភាពនៃដំណើរវិវត្តទៅនៃ ម​ធ្យោបាយដឹកជញ្ជូននៅកម្ពុជា សង្គមកម្ពុជាគួរតែរិះរកវិធីអភិរក្សសេវាកម្មដឹកជញ្ជូនតាម សេវា​កម្មម៉ូតូសណ្តោងរ៉ឺម៉ក​នេះដូចជាស៊ីក្លូដែរ។​

មធ្យោបាយដឹកជញ្ជូនបែបនេះថ្វីត្បិតតែវារញ៉េរញ៉ៃ ហើយក៏ច្រងេងច្រង៉ាងជាងគេជាងឯងផងដែរ តែ​ទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋមួយចំនួន ជាពិសេសគឺភ្ញៀវរបទេសគឺនៅចូលចិត្ត សេ​វាកម្មដឹកជញ្ជូនតាមម៉ូតូសណ្តោងរ៉ឺម៉កជាង ដោយសារតែវាមានផ្ទៃធំទូលាយ មិនសូវក្តៅ មាន​ខ្យល់ចេញចូលបានល្អ ហើយអាចជិះគ្នាច្រើនបាន តែម៉ូតូកង់បីឥណ្ឌាអាចមានកម្រិត ហើ​យវាក្តៅ ។​

សរុបមកវិញម៉ូតូសណ្តោងរ៉ឺម៉កគួរតែអាជ្ញាធរនិងអ្នកដែលពាក់ព័ន្ធជួយថែរក្សានិងអភិរក្សទុក តាមរយៈការធ្វើយ៉ាងណាបង្កលក្ខណៈឲ្យពួកគេអាចរស់នៅសមរម្យ​ ដូចជាអ្វីដែលបានធ្វើ ជាមួយនឹងសមាគមអ្នកធាក់ស៊ីក្លូ​៕

Daily Program

Livesteam thumbnail