ជំងឺឈឺភ្នែកកើតមាន ដូច្នេះសូមប្រុងប្រយ័ត្នផង !

មួយរយៈនេះនៅលើបណ្តាញសង្គមដូចជាមានករណីចែករំលែកច្រើនដែរអំពីករណីនៃការរីករាលដាលនៃករណីឈឺភ្នែក ហើយតាមទីកន្លែងមួយចំនួនក៏ឃើញអ្នកកើតជំងឺនេះច្រើនដែរ ដូ ច្នេះសូមប្រុងប្រយ័ត្នផង។​

តាមការចែករំលែកបានឲ្យដឹងថា អ្នកដែលកើតជំងឺនេះភាគច្រើនគឺមានសភាពក្រហម ហើមភ្នែក មានអាចម៍ភ្នែកច្រើន ហើយក្តៅក្រហាយ ហើយតែម្នាក់កើតនៅក្នុងគ្រួសារខ្លះគឺមានករ ណីឆ្លងតៗគ្នាជាច្រើននាក់នៅក្នុងគ្រួសារ ។​

គេនៅមិនដឹងថា នេះគឺជាជំងឺអ្វីនោះទេ ប៉ុន្តែតាមការចែករំលែកតៗគ្នា គេសង្ស័យថា នេះគឺជាករណីឆ្លងជំងឺភ្នែកក្រហម ដែលវាបណ្តាលមកពីការលាកភ្នាសសរសៃនៃភ្នែក បង្ករដោយវីរុស ឫបាក់តេរី ។​

តាមការចែករំលែកកន្លងមក គេដឹងថា រោគសញ្ញា មានច្រើនករណី ដែលរួមមាន ដូចជាភ្នែកក្រហម នៅលើភ្នាសពណ៌ស មានពពឹក ដែលអ្នកខ្លះគេហៅថា អាចម៍ភ្នែកច្រើន និង​ហៀរទឹកភ្នែកជាប់ រកាំភ្នែក ហើមត្របកភ្នែក ហើយជាទូទៅគឺពិបាកបើកភ្នែកនៅពេលព្រឹកព្រលឹមពេ លភ្ញាក់ពីដំណេក និងរមាស់ថែមទៀត ។​

តាមការចែករំលែកនោះក៏បានឲ្យដឹងទៀតផងដែរថា ជំងឺនេះវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺដោយសារតែការប៉ះពាល់គ្នាដោយផ្ទាល់ ឆ្លងតាមខ្យល់ដោយការក្អក ​ឫកណ្តាស់  ការប៉ះពាល់របស់ឫផ្ទៃនៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក  ដូច្នេះដើម្បីការពារ ជំងឺនេះកុំអោយឆ្លងគ្នាបានបន្តទៀតនោះ គឺត្រូវ លាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ចៀវវាងការប៉ះ​ ឬ​ញីភ្នែក ។ ការបង្ការដែលគេបានចែករំលែកតគ្នាផងដែរនោះ គឺគួរតែចៀសវាងការប្រើប្រាស់របស់របររួមគ្នា។

តាមអ្នកជំនាញសូមកុំភ័យ ពីព្រោះជំងឺនេះវាអាចជាទៅវិញនៅក្នុងរយៈបេល ពី ៧ ទៅ ១៤ ថ្ងៃ ដែ​លគេមានថ្នាំព្យាបាល ផ្សេងៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺជាការរំខានមួយ ដែល យើ​ងត្រូវតែប្រុងប្រយ័ត្នផងដែរ។

សរុបមកវិញសូមលើកកំពស់ការប្រុងប្រយ័ត្ន ទោះវាជាជំងឺធម្មតា មានថ្នាំព្យាបាល ក៏វាគឺជាជំងឺ ដែលអាចនឹងបង្កផលប៉ះពាល់ដល់សុខភាពយើង និង ក៏អាចរំខានដល់ការងារ និងការរកស៊ីប្រចាំថ្ងៃដែរ ដូច្នេះសូមយកចិត្តទុកដាក់បង្ការនិងការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងប្រុងប្រយ័ត្នជាប់ជានិច្ច៕

Daily Program

Livesteam thumbnail