អង្គរបុរីជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរនៅសម័យមុនអង្គរ

ប្រាសាទភ្នំដា ខេត្តតាកែវ ទីតាំង រាជធានីអង្គបុរី អាណាចក្រហ្វូណន

អង្គរបុរី ជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរ​នៅសម័យមុនអង្គរ គឺសម័យហ្វូណនឬសម័យនគរភ្នំ។ ពោលគឹជាស្ថានីយ៍សំខាន់មួយក្នុងចំណោមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រហ្វូណន (ស្ថានីយ៍អូរកែវ បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ)។

អាណាចក្រហ្វូណនផ្ទុកនូវអារ្យធម៌ដ៏ចំណាស់ដែលលាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទៅដល់ឩបទ្វីបម៉ាលេស៊ីសព្វថ្ងៃ ហើយប្រហែលជាទៅដល់កោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។

តាមលោក អេដតេនី អាយមុនា ជាពិសេសលោក ពោល ប៉ែលិដ បានអះអាងថា អង្គរបុរីដែលចិនហៅថា ណាហ្វូណា គឺជារាជធានីបុរាណរបស់ហ្វូណន។

បើតាមសិលាចារឹកភ្នំដាលេខ ខេ.៥៤៩ រកឃើញនៅភ្នំដាជាសិលាចារឹកចុងសម័យអង្គរ (ស.វ ទី១២)បានអោយដឹងថា មជ្ឈមណ្ឌលទីក្រុងរបស់ហ្វូណនគឹនៅអង្គរបុរីដែលមានឈ្មោះជាភាសាសំស្ក្រឹតថា នរវនរនគរ។
តាមរយៈការស្រាវជ្រាវរូបថតពីលើអាកាសគេអាចមើលឃើញច្បាស់នូវសំណល់ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងដែលមានប្រវែងជិត៦គីឡូម៉ែត។ កំពែងនេះ ធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ និងមានទទឹងប្រែវែង១ម៉ែត។

តាមរយៈកំណាយបុរាណវិទ្យានាពេលថ្មីៗនៅអង្គរគេបានជួបប្រទះដូចជា អង្កាំ ធ្វើពីកែវ និងក្រឡភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះមានអាយុកាលតាំងពីប្រហែល៤០០ឆ្នាំមុនគ.សមកម៉្លេះ។

 

Add new comment

1 + 10 =

Please wait while the page is loading