«ថ្មសោ» គឺជាថ្មគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណរបស់ខ្មែរ

នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោជាចាំបាច់។ បើតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃនេះថា ថ្មសោនេះ ជាទូទៅ មានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំមិនឱ្យថ្ម ងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។

ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិន ឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើដើម្បីខ្ទាស់ ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការ បើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។

លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងជុំវិញបញ្ហា នេះថា ខ្មែរបុរាណពិតជាមានបច្ចេកទេសខ្ពស់ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយ ឆ្នាំ។

លោក​បានបញ្ជាក់បន្ថែមថា ”លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើង វិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត”៕

Daily Program

Livesteam thumbnail