​ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវ​ឱ្យ​សាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ​ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសា​ធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិ​សេ​ស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះដែរ ក្រសួង​ក៏បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋទាំងអស់​យកចិត្តទុកដាក់ ដោយប្រុងប្រ​​យ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន។​ នេះបើយោងតាម​​សេចក្តីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤ របស់​ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤។

សេចក្តីជូនដំណឹង​បាន​លើកឡើងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអា​កាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិ​ភពលោក (WMO) ក្រសួងធនធានទឹក និងឧតុនិយមថា ​​យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហ​ភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថាចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ(El Niño) នឹងស្ថិតនៅ ១០%។

ប្រភពដដែល​បានបន្តថា រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។

ទាក់ទង​នឹង​ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វា​លទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អ​ង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាស ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមា​នភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភា​គច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន៕

Daily Program

Livesteam thumbnail