អាមេរិក​ប្រគល់ វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ជូនកម្ពុជា

កម្ពុជា និង​អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។

យោងតាម​តេឡេក្រាម​របស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២៣ ខែមេសា បាន​លើកឡើងថា លោក ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួម​ក្នុ​ងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បាន​បញ្ជាក់ថា វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ។

លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕

Daily Program

Livesteam thumbnail