អង់គ្លេសថា បម្រាមលក់អាវុធឱ្យអ៊ីស្រាអែលនឹងជួយក្រុមហាម៉ាស់
រដ្ឋមន្រ្តីក្រសួងការបទេសអង់គ្លេសបានប្រឆាំងនឹងគំនិតផ្តួចផ្តើមមិនអោយខ្លួនលក់អាវុធអោយអ៊ីស្រាអែលដោយលើកឡើងថា បម្រាមលើទីក្រុងឡុងដ៍មិនអោយលក់អាវុធទៅឲ្យអ៊ីស្រាអែលនឹងពង្រឹងក្រុមហាម៉ាស ។
លោក ដេវិទ កាមេរូន ( David Cameron) រដ្ឋមន្ត្រីការបរទេសអង់គ្លេសអង់គ្លេស និយាយថា ការដាក់កម្រិតលើការផ្តល់អាវុធដល់អ៊ីស្រាអែល ដោយសារតែសង្គ្រាមនៅហ្គាហ្សា នឹងពង្រឹងក្រុមហាម៉ាស។
លោក ក៏បាននិយាយដែរថា កិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ទំនងមានសង្ឃឹមតិចណាស់ ប្រសិនបើមានការហាមប្រាមលើការនាំចេញអាវុធទៅអោយអ៊ីស្រាអែល។
មកដល់ពេលនេះយោធាអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាររបស់ខ្លួននៅហ្គាហ្សាដោយសារតែលេសតាម «កម្ចាត់ពួកភេរវករ»។
នៅភាគខាងជើងនៃតំបន់ហ្គាហ្សា អ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១សែននាក់គឺ ត្រូវតែជម្លៀសមុនពេលប្រតិបត្តិការយោធានទៅដល់។
ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាត្រូវបានបង្កឡើងដោយការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
ប្រតិបត្តិការរបស់ក្រុមហាម៉ាសបានចូលលុកលុយទីប្រជុំជនអ៊ីស្រាអែល និងប្រព្រឹត្តអំពើឃោរឃៅលើជនស៊ីវិល។ ពួកគេបានចាប់ពង្រត់មនុស្សប្រហែល ២៥០ នាក់ ហើយ ចំណាប់ខ្មាំង ១២៨ នាក់នៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត៕