ស្រ្តីខ្លាំងនៅបង់ក្លាដេសបន្តឈ្នះឆ្នោត

លោកស្រី ស៊ិក ហាស៊ីណា (Sheikh Hasina ) នាយករដ្ឋមន្រ្តីបង់ក្លាដេសបានបន្តឈ្នះឆ្នោតនៅអណត្តិទី៥របស់លោកស្រីបន្តទៀត។​

តាមរយៈលទ្ធផលដែលចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបង្ហាញថា គណបក្សលោ​កស្រីបានទទួលអសនៈនៅក្នុងសភាដល់ទៅ ២២៣ អសនៈ​នៅក្នុងចំណោមអសនៈសរុប ៣០០​​។

ដោយឡែកអាសនៈដែលនៅសល់ត្រូវបានគេដឹងថា បេក្ខជនឯករាជ្យគឺបានទទួលអាសនៈដែលមានទាំងអស់ ៦២​ ដោយឡែកគណបក្សប្រឆាំងវិញគឺទទួលបានត្រឹមតែ ១១អាសនៈប៉ុណ្ណោះ។

ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតនេះ គណបក្សកាន់អំណាចរបស់លោកស្រីនាយករដ្ឋមន្រ្តី ស៊ិក ហាស៊ីណា នឹងដឹកនាំរដ្ឋាភិបាលដោយមិនមានគណបក្សប្រឆាំងនៅក្នុងសភា ។​

ក្រោយលទ្ធផលបានត្រូវគេបង្ហើប មេដឹកនាំគណបក្សប្រឆាំងបានប្រកាសធ្វើពហិការ ខណៈដែល អត្រាពលរដ្ឋដែលចេញទៅបោះឆ្នោតគឺមានត្រឹមតែ ៤០ ភាគរយ ដែលជាចំនួនតិចបំផុត។​

លោកស្រី ស៊ិក ហាស៊ីណា ដែលមានវ័យ ៧៦ ឆ្នាំ បានដឹកនាំប្រទេសបង់ក្លាដេសតាំងពីឆ្នាំ​១៩៩៦ ម្តង ហើយក្រោយមកលោកស្រីក៏ឈ្នះការបោះឆ្នោតម្តងទៀតនៅឆ្នាំ​២០០៩ ហើយក៏បានបន្តនៅក្នុងដំណែងនេះជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ​៕

Daily Program

Livesteam thumbnail