ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅសន្តអសនៈ បង្ហាញសៀវភៅស្តីពីតួនាទីស្ត្រីនៅក្នុងព្រះសហគមន៍

ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅសន្តអាសនៈបាន ធ្វើបទបង្ហាញមួយពីការបោះពុម្ពកូនសៀវភៅ ដែលមានចំណងជើងថា «កូនស្រីដ៏រឹងមាំរបស់ព្រះ-ស្ត្រីនិងការិយាល័យនៅក្នុងព្រះសហគមន៍កាតូលិកទូទាំងពិភពលោក»។

វ៉ាទីកង់ញូវបានរាយការណ៍ថា កូនសៀវភៅនេះគឺបានចងក្រងឡើងតាមរយៈក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា Herder-Verlag ដោយបានចងក្រងចេញពីព័ត៌មានដែលផ្តល់និងចែករំលែកដោយស្ត្រី ៣៦រូប និងបុរស ៣ រូបអំពីព័ត៌មានទាក់ទងនឹងស្ថានភាពរបស់ស្ត្រីនៅក្នុងព្រះសហគមន៍កាតូលិក នៅក្នុងប្រទេសផ្សេងៗនៃពិភពលោក។

សៀវភៅនេះ ត្រូវបានគេដឹងថា បានចងក្រងឡើងដោយស្រ្តីជាអ្នកនិពន្ធជនជាតិឈីលីម្នាក់ ដែលមានឈ្មោះថា កាតាលីណា សែដា ផ្លានាស់ (Catalina Cerda-Planas) ។

លោកស្រីនិងសហការីដែលកំពុងតែបម្រើការងារស្រាវជ្រាវនៅវិទ្យាស្ថានព្រះសហគមន៍កាតូលិកពិភពលោក ដែលមានមូលដ្ឋាននៅ ក្នុងទីក្រុង​ហ្វ្រេនហ្វឺត ( Frankfurt)  ដែលបានធ្វើការសិក្សានិងប្រមូលព័ត៌មានជាសកលលើប្រធានបទស្ត្រីនេះ។

លោកស្រី កាតាលីណា បាននិយាយថា សៀវភៅនេះអាចជា មគ្គុទេសមួយដែលបង្ហាញអំពីតូនាទីដ៏សំខាន់របស់នារីនៅក្នុងព្រះសហគមន៍៕

Daily Program

Livesteam thumbnail