សម្តេចប៉ាប! សន្តិភាព គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំស្តីពី «ស្ថានភាពនៃពិភពលោក» ដែលបានមានបន្ទូលទៅកាន់សមាជិកការទូតដែលត្រូវបានទទួលស្គាល់ដោយ សន្តអាសនៈ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប។

សម្តេចប៉ាបបានមានបន្ទូលដោយ ឆ្លុះបញ្ចាំងពីជម្លោះ និងការបែកបាក់ដែលបំផ្លិចបំផ្លាញពិភពលោក ហើយលើកឡើងពីការទទួលខុសត្រូវរបស់បុគ្គល និងប្រជាជាតិនានាក្នុងការជំរុញសន្តិភាពនៅលើពិភពលោក។

សម្តេចប៉ាបក៏បានប្រសិទ្ធពរជូនដល់អស់អ្នកដែលបង្កើតសន្តិភាព ហើយបានស្វាគមន៍ដល់ភាពរីកចម្រើននៃកិច្ចការការទូតរបស់សន្តអាសនៈ ប៉ុន្តែទ្រង់ក៏យកឱកាសនោះ​សំដែងនូវការ ព្រួយបារម្ភអំពីការកើនឡើងនូវអំពើហិង្សា ​និងគ្រោះមហន្តរាយដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ។​

សម្តេចប៉ាបបានមានបន្ទូលថា ជម្លោះកំពុងកើនឡើងនៅទូទាំងពិភពលោក ហើយបានពណ៌​នាអំពីស្ថានភាពបច្ចុប្បន្នថានៃទំនាស់នោះគឺហាក់ដូចជា «សង្រ្គាមលោកលើកទី៣ ប៉ុន្តែជំរុញ ឲ្យខិតខំរកមធ្យបាយ ដោយបើកចំហរដើម្បីដោះស្រាយបញ្ហា និងដំណោះស្រាយ អោយបានជាក់លាក់»៕

Daily Program

Livesteam thumbnail