សម្តេចប៉ាប៖ កីឡាជាយន្តការពង្រឹងមិត្តភាពសង្គម និងភាតរភាព

ដោយរំលឹកដល់ទិវាអន្តរជាតិនៃកីឡាសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន លើកតម្កើងតម្លៃស្នូលនៃកីឡាក្នុងការកសាងភាតរភាព។

ដោយថ្លែងទៅកាន់អ្នកចូលរួមធម្មយាត្រាប្រមាណ ១៥ពាន់នាក់ នាក់ដែលបានប្រមូលផ្តុំគ្នានៅ​ទីលានសន្តសិលា សម្តេចប៉ាប កាលពីថ្ងៃអាទិត្យបានរំលឹកពីទិវាអន្តរជាតិនៃកីឡាសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាពដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៦ ខែមេសា។

សម្តេចប៉ាបបានមានបន្ទូលថា ទិវាពិភពលោកត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិជាឱកាសមួយដើម្បីទទួលស្គាល់តួនាទីវិជ្ជមាននៃកីឡា និងសកម្មភាពរាងកាយដែលលេងនៅក្នុងសហគមន៍ និងក្នុងជីវិតរបស់មនុស្សជុំវិញពិភពលោក។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ប្រធានបទសកលសម្រាប់ឆ្នាំ ២០២៤ គឺ «កីឡាសម្រាប់ការលើកកម្ពស់នៃសង្គមសន្តិភាព និងរួមបញ្ចូល»។

នាឱកាសនោះសម្តេចប៉ាបជាអភិបាលព្រះសហគមន៍រ៉ូម​បាន​លើក​ឡើង​នូវ​តម្លៃ​របស់​កីឡាថា ​ថា ៖ « យើង​ទាំងអស់​គ្នា​ដឹង​ពី​របៀប​ដែល​ការ​ហាត់​កីឡា​អាច​អប់រំ​ដល់​សង្គម​ដែល​បើកចំហ គាំទ្រ និង​មិន​រើសអើង»។

ទោះជាយ៉ាងណាក៏ដោយ សម្តេចបានបន្តទៀតថា ៖ «សម្រាប់រឿងនេះ យើងត្រូវការអ្នកដឹក​នាំ និងអ្នកបណ្តុះបណ្តាល ដែលមិនត្រឹមតែមានបំណងចង់ឈ្នះ ឬរកលុយប៉ុណ្ណោះទេ៖ ចូរយើងលើកកម្ពស់កីឡាដែលលើកកម្ពស់មិត្តភាព និងភាតរភាពសង្គម!»៕

Daily Program

Livesteam thumbnail