សម្តេចប៉ាប៖ ការងារមនុស្សធម៌របស់កាកបាទក្រហមបង្ហាញពីចំណងភាតរភាព

នៅពេលជួបជាមួយសមាជិកនៃកាកបាទក្រហមអ៊ីតាលីនៅបុរីវ៉ាទីកង់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបង្ហាញនូវការគាំទ្រនិងសរសើរកាកបាទក្រហមនេះថា  ជា"សេវាកម្មដែលមិនអាចជំនួសបាន" របស់មនុស្សជាតិដែលធានានូវការការពារ និងជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះនៃសង្គ្រាម និងគ្រោះមហន្តរាយផ្សេងៗ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួប កាលពីថ្ងៃសៅរ៍ជាមួយសមាជិកនៃកាកបាទក្រ ហមអ៊ីតាលី  ខណៈដែលពួកគេប្រារព្ធខួបលើកទី១៦០ឆ្នាំថា ការប្តេជ្ញាចិត្តរបស់បុគ្គលិកកាក បាទក្រហមទាំងអស់ ត្រូវបានបំផុសគំនិតដោយគោលការណ៍នៃមនុស្សជាតិ ភាពមិនលំអៀ ង អព្យាក្រឹតភាព ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសកល ហើយក៏ជាសញ្ញាដែលអាចមើ លឃើញថាភាតរភាពគឺអាចធ្វើទៅបាន។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ៖ «ប្រសិនបើគេដាក់មនុស្សនៅកណ្តាល យើងអាចសន្ទ​​នាគ្នា ធ្វើការរួមគ្នាដើម្បីប្រយោជន៍រួម ឈានហួសពីការបែកបាក់ បំបែកជញ្ជាំងនៃសត្រូវ យកឈ្នះលើតក្កវិជ្ជានៃផលប្រយោជន៍ និងអំណាចដែលខ្វាក់ភ្នែក ហើយធ្វើឱ្យម្ខាងទៀតក្លាយជាមិត្តភាព»។

សម្តេចប៉ាបបានរំលឹកបន្តថា កុមារគឺងាយរងគ្រោះបំផុតក្នុងការបំផ្លិចបំផ្លាញនៃសង្គ្រាម ហើយសង្កត់ធ្ងន់ថាសេវាដែលមិនអាចជំនួសបាន" នេះ មិនត្រឹមតែនៅក្នុងតំបន់ជម្លោះ និងតំបន់ដែ​ល​រងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពេញចិត្តចំពោះជ​ន​ចំ​ណាកស្រុក និងអ្នកដែលងាយរងគ្រោះបំផុត។​

សម្តេចប៉ាបបានលើកទឹកចិត្តពួកគេឱ្យ "បន្តនៅក្នុងកិច្ចការសប្បុរសធម៌ដ៏អស្ចារ្យនេះ។ ជាពិសេសសម្រាប់កុមារ ដែលងាយរងគ្រោះបំផុតចំពោះការបំផ្លិចបំផ្លាញនៃសង្គ្រាម៕

Daily Program

Livesteam thumbnail