សម្តេចប៉ាបអំពាវនាវឱ្យមានការគោរព និងអោយតម្លៃចំពោះគ្រួសារកសិករ​

នៅក្នុងសារមួយទៅកាន់សន្និសិទពិភពលោកលើកទីប្រាំបីនៃវេទិកាជនបទពិភពលោក សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលលើកឡើងពីរបៀបដែលកសិករជាលក្ខណៈគ្រួសារមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រព័ន្ធកសិផលកាន់តែរួមបញ្ចូល ភាពធន់ និងប្រសិទ្ធភាព ដោយដើរតួនាទីឈានមុខគេក្នុងវឌ្ឍនភាពរបស់មនុស្ស ទោះបីជាបានថ្លឹងថ្លែងដោយភាពក្រីក្រ និងកង្វះឱកាសក៏ដោយ។

វ៉ាទីកង់ញូវបានរាយការណ៍សម្តេចប៉ាប បានផ្តល់ពាក្យលើកទឹកចិត្ត និងបង្ហាញពីភាពស្និទ្ធ​ស្នា​លនៃព្រះសហគមន៍ ដល់គ្រួសារកសិករ នៅក្នុងសារដែលទ្រង់បានផ្ញើទៅកាន់អ្នកចូលរួមក្នុងសន្និសីទ ដែលធ្វើឡើងនៅ ប្រទេសអេស្ប៉ាញ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ខែមីនា ឆ្នាំ ២០២៤ ។

សន្និសីទកំពុងផ្តោតលើ ៖ «ការធ្វើកសិកម្មជាលក្ខណៈគ្រួសារ៖ និរន្តរភាពនៃភពផែនដីរបស់យើង» និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយវិសមភាព និងលើកកម្ពស់ការគ្រប់គ្រងលើភពផែនដី។

កិច្ចប្រជុំជាសាកលបានប្រមូលផ្តុំមេដឹកនាំលេចធ្លោក្នុងការធ្វើកសិកម្មជាលក្ខណៈគ្រួសារមកពីទ្វីបទាំងប្រាំ រួមជាមួយនឹងតំណាងរដ្ឋាភិបាល សមាជិកនៃស្ថាប័នអន្តរជាតិ មជ្ឈមណ្ឌលស្រាវជ្រាវ មូលនិធិ អង្គការអ្នកប្រើប្រាស់ យុវជន និងកសិករ៕

Daily Program

Livesteam thumbnail