សម្តេចប៉ាបរៀបចំពិធីជ្រមុជទឹកជូនទារក១៦រូប

ទារក១៦រូបបានត្រូវព្រះសហគមន៍រៀបចំពិធីជ្រមុជទឹកជូនពួកគេក្រោមអធិបតីភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីជ្រមុជទឹកនេះ​បានរៀបចំឡើងនៅវិសាលវិហាស៊ីស្ទីន ឆាប៉ែល (Sistine Chapel) កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ហើយអ្វីដែលអស្ចារ្យនោះគឺថា នៅពេ លដែលសម្តេចប៉ាបកំពុងតែមានបន្ទូលរាល់ទារកដែលត្រូវទទួលពិធីជ្រមុជទឹកនេះ គ្មាននរ ណាម្នាក់យំឡើយ ដោយពួកគេនៅយ៉ាងស្ងៀមស្ងាត់​ រហូតដល់តន្រ្តីនៅក្នុងពិធីនេះត្រូវបានប្រគំឡើង។

នៅពេលដែលសម្តេចប៉ាបបាន ឮសម្លេងពួកគេយំ ទ្រង់បានមានបន្ទូលថា សូមទុកអោយពួកគេយំមួយភ្លែត ដើម្បីជាសក្ខីភាពនៃជំនឿ ហើយចូរបំបៅពួកគេប្រសិនបើពួកគេឃ្លាន។ ពួកគេគឺប្រៀបបាននឹងរបស់ពិសិដ្ឋដែលមានបេះដូង និងហ​ឫទ័យទទេរបរិសុទ្ធសា្អត​។

បន្ទាប់មកសម្តេចប៉ាបបានរៀបចំពិធីជ្រមុជទឹកពួកគេម្តងម្នាក់ៗដោយផ្ទាល់ព្រះហស្ថរបស់ទ្រង់ ហើយមានបន្ទូលស្វាគមន៍ពួកគេដោយជំនឿ។​

នាឱកាសនោះ សម្តេចប៉ាប បានទូលអង្វរសុំអោយព្រះជាម្ចាស់ប្រទានពរដល់ពួកគេ និងឪ​ពុ​កម្តា​យរបស់ពួកគេ ស្របពេលដែលពួកគេកំពុងតែរួមដំណើរនៅក្នុងជំនឿតែមួយ​តាម ព្រះសហគ​មន៍កាតូលិក។​

សម្តេចប៉ាបក៏បានលើកទឹកចិត្តអោយឪពុកម្តាយរបស់ទារកដែលទទួលអគ្គសញ្ញាជ្រមុជទឹកនៅពេលនោះ​រំលឹកថ្ងៃនេះថា ជាខួបកំណើតពួកគេក៏បាន៕

Daily Program

Livesteam thumbnail