សម្តេចប៉ាបប្រកាសសកម្មវិធីអប់រំជំនឿនៅខែមករា និងកុម្ភៈ

វ៉ាទីកង់ញូវបានរាយការណ៍ថា​នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៣ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រ កាសចេញនូវកម្មវិធីអប់រំជំនឿ ដែលជាសកម្មភាពដែលទ្រង់បានកំណត់សម្រាប់រយៈពេលពីខែមករា ដល់កុម្ភៈ។

ប្រភពដដែលបានរាយការណ៍ថា តាមការគ្រោងទុកសម្តេចប៉ាបគ្រោងនឹងប្រកាស​បងស្រី ម៉ារៀ អេនតូនៀ (Maria Antonia )ជនជាតិអាហ្សង់ទីនគឺជាសន្តនៅក្នុងរង្វង់ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ។

បងស្រី ម៉ារៀ អានតូនៀ ត្រូវបានគេដឹងថា គឺជាអ្នកដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជំនឿ តាំងពីសតវត្សរ៍ទី ១៨។

ក្រៅពីនោះ នៅថ្ងៃទី​២១ ខែមករា​សម្តេចប៉ាប នឹងរៀបចំពិធីថ្វាយអភិបូជាដើម្បីអបអរថ្ងៃអាទិ​ ត្យ​ជាថ្ងៃនៃព្រះបន្ទូលរបស់ព្រះគ្រីស្តដែលទ្រង់បានប្រកាសតាំងពីឆ្នាំ២០១៩។ បន្ទាប់មកនៅថ្ងៃទី២ ខែ​កុម្ភៈ ទ្រង់នឹងយាងចូលរួមជាអធិបតី​នៅក្នុងពិធីថ្វាយអភិបូជានៅវិសាលវិហារ St. Peter’s Basilica។

ក្រៅពីនោះសម្តេចប៉ាបក៏គ្រោងនឹងយាងចូលរួមជាអធិបតីសម្រាប់ពិធីខាងជំនឿផ្សេងៗដោយរូមទាំងបុណ្យរោយផេះ នៅទីក្រុងរ៉ូម ​ហើយនិងកម្មវិធីអប់រំជំនឿជាមួយនឹងសហគមន៍ប្រជាជន នៅអ៊ីតាលីជាដើម៕

Daily Program

Livesteam thumbnail