សមុទ្រចិនខាងត្បូង នៅចំកណ្តាលនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល

ប្រទេសហ្វីលីពីន បានប្រកាសកាលពីថ្ងៃចន្ទ ថាបានកោះហៅឯកអគ្គរដ្ឋទូតចិត ក្រោយ ២ថ្ងៃ បន្ទាប់ពីឧប្បត្តិវហេតុថ្មីដែលដែលពាក់ព័ន្ធនឹងនាវារបស់ប្រទេសទាំងពីរ នៅសមុទ្រចិន​ខាង​ត្បូង។ ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងមូលនៃតំបន់ទឹកនេះ ទោះបីជាមានសេចក្តី​សម្រេច​របស់តុលាការអន្តរជាតិនៅឆ្នាំ២០១៦ ថា ជាតំបន់របស់ហ្វីលីពីនក្តី។

មានការដុះដាល់ឡើងវិញនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូង រវាងទីក្រុងប៉េកាំង និង​ទីក្រុង ម៉ានីល។ កាលពីថ្ងៃចន្ទ ទី២៥ មីនា ប្រទេសហ្វីលីពីន បានប្រកាសថា បានកោះហៅ​ឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីពីរថ្ងៃនៃឧប្បត្តិវហេតុថ្មី​ពាក់ព័ន្ធនឹងនាវារបស់ប្រទេសទាំងពីរ។ នេះ​គឺជាឧប្បត្តិវហេតុថ្មីដែលត្រូវបានវាយតម្លៃថា គឺជាការបន្លំចូលដោយខុសច្បាប់ដោយ ប្រទេស ចិន។ ទីក្រុងម៉ានីល បានតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពរំលោភបំពានដោយ ឆ្មាំ ការពារ​ឆ្នេរ និងកងទ័ពជើងទឹកចិន ដែលប្រឆាំងនឹងកប៉ាលផ្គត់ផ្គងភស្តុភាររបស់ហ្វីលីពីន នៅ តាមបណ្តាលកោះ Second Thomas ដែលជាកោះផ្កាថ្ម ទាមទារដោយប្រទេសទាំងពីរ។  

វាស្ថិតនៅចំងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីកោះហ្វីលីពីនខាងលិច ប៉ាឡាវ៉ាន និងជាង ១០០០ គីឡូម៉ែត្រពីកោះ ហៃណាន ដែនដីចិន​ដែលធំនៅជិតបំផុត។

បើតាមជនជាតិហ្វីលីពីន បានឲ្យដឹងថា ឆ្មាំការពារឆ្នេរចិន បានរាំងខ្ទប់នាវាផ្គត់ផ្គង់ភស្តុភារ និង​បានបង្កការខូចខាតដោយប្រើប្រាស់កាណុងបាញ់ទឹក និងធ្វើឲ្យរបួសទាហានហ្វីលីពីន ៣ នាក់។ ចំណែកឆ្មាំការពារឆ្នេរចិន បានប្រាប់ថា នេះគឺជាការហ្វឹកហ្វឺនតាមទម្លាប់ធម្មតា ហើយ​រកឃើញ និងរុញច្រានចេញដោយស្របច្បាប់នូវនាវាបរទេស​ដែលបានចូលសំដៅមករក​កង កម្លាំងចិន​នៅក្នុងដែនទឹករបស់ចិន។

កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងម៉ានីស បានថ្លែងថា បានបញ្ចូនការតវ៉ាយ៉ាង​ម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលហ្វីលីពីននៅជុំវិញការប៉ះទង្គិចនេះ។

នៅក្នុងសេចក្តីប្រកាសមួយសម្រាប់ក្រុមកោះ Second Thomas ជាភាសាចិន ឯកអគ្គរដ្ឋទូត​ចិន​​បានថ្លែងថា ៖ ”កាលពីថ្ងៃទី២៣ ខែមីនា ហ្វីលីពីនបានរំលោភលើការសន្យារបស់ខ្លួនឯង ដោយធ្វើមិនដឹង​មិនឮចំពោះការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការព្រមានទុកជាមុនរបស់ចិន និងនៅ​ទទូច​​បញ្ជូនកប៉ាលផ្គត់​ផ្គង់ភស្តុភារ និងនាវាការពារឆ្នេរពីរគ្រឿង​ដើម្បីចូលដោយចចេស​ទៅ​ក្នុង​ដែន​​ថ្មប៉ប្រះទឹក កោះរ៉េនអៃ នៅក្នុងប្រជុំកោះ ណានស្ហ៉ា​របសចិន។

សេចក្តីប្រកាស​បញ្ជាក់ថា នេះគឺជាការជ្រៀតចូលដោយខុសច្បាប់។

ទីក្រុងម៉ានីល បានថ្លែងថា បានដាក់ការតវ៉ាស្រដៀងគ្នា​ទៅកាន់ក្រសួងកិច្ចការបរទេសចិន។

”ហ្វីលីពីនបានបញ្ជាក់ថា ប្រទេសចិនមិនមានសិទ្ធ​ស្ថិតនៅប្រជុំកោះ អាយុនហ្ស៊ីន ដែលជា​ការ​ប្រើប្រាស់ភាសាហ្វីលីពីនសម្រាប់ហៅប្រជុំកោះ Second Thomas។ ហ្វីលីពីនទាមទារថា ក្រុម​នាវាចិន ត្រូវតែចាកចេញពីបរិវេណជុំវិញកោះ អាយុនហ្ស៊ីន និងតំបន់សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីនជាបន្ទាន់ភ្លាម”។

លុះដល់ពេលល្ងាចថ្ងៃចន្ទ រដ្ឋមន្រ្តីការពារជាតិហ្វ៊ីលីពីន លោកហ្ស៊ីប៊ែរ ថេអូដូរ៉ូ បានសុំឲ្យ​ទីក្រុង​ប៉េកាំងគោរពតាមតុលការអន្តរជាតិ ដែលបើតាមរូបលោក នោះគឺជាមធ្យោបាយ​ដើម្បី​ដោះស្រាយ​ជម្លោះស្របច្បាប់ និងបានយូរអង្វែង។ ហើយចិនមិនដែលចូលចិត្តជម្រើស​នេះទេ។

នៅអំឡុងប៉ុន្មានខែមុន នាវារបស់ចិនធ្លាប់បានប្រើប្រាស់កាណុងបាញ់ទឹក និងបានចូលទៅ​ប៉ះ​ទង្គិច​ជាមួយនាវាហ្វីលីពីន នៅក្បែរប្រជុំកោះទាំងនេះ។

ជាទម្លាប់ ទីក្រុងប៉េកាំងបានទាមទារស្ទើតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ទឹក និង​​កោះនៅជិតឆ្នេរប្រទេសជិតខាងជាច្រើន ទោះបីជាមានការសម្រេចច្រាន​ពីតុលាអន្តរជាតិ​នៅ​​ឆ្នាំ​២០១៦ ក៏ដោយ។

Daily Program

Livesteam thumbnail