សន្តអាសនៈ និងប៉ាណាម៉ាប្រារព្ធខូប១០០ឆ្នាំនៃទំនាក់ទំនងការទូត

ដើម្បីប្រារព្ធខួប១០០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសន្តអាសនៈ និងប៉ាណាម៉ា លោកអគ្គអ​ភិបា​ល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher)រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាណាម៉ារយៈពេល៤ថ្ងៃ។

ដំណើរទស្សនកិច្ចដែលបានធ្វើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា លោកអគ្គអភិបាលបានជួបជាមួយអាជ្ញាធរ និងមន្រ្តីនយោបាយរបស់ប្រទេសនៅអាមេរិកកណ្តាលនេះ ហើយបានរៀបចំពិធីថ្វាយអភិបូជានៅក្នុងវិសាលវិហារបាណាម៉ាក៏ដូចជា បានជួបជាមួយអ្នកតំណាងសហគមន៍កាតូលិក និងបានទស្សនាមជ្ឈមណ្ឌលទទួលពលរដ្ឋចំណាកស្រុកផងដែរ ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងតបតាមការរអញ្ជើញដោយលោកស្រី ចានៃណា តេវ៉ានី មេ​នកូមូ (Janaina Tewaney Mencomo)រដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា ។

លោកអគ្គអភិបាលក៏បានធ្វើដំណើរទៅកាន់ខេត្ត Darién នៅភាគខាងកើតនៃប្រទេសដែលមា​នព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក។ ទីនោះវាជាកន្លែងដែលជនចំណាកស្រុករាប់ពាន់នាក់ចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ព្រៃ Darien នៅពេលដែលពួកគេព្យាយាមឆ្លងទៅ សហរដ្ឋអាមេរិក។

វាជាផ្លូវគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក ដែលសម្បូរទៅដោយគ្រោះថ្នាក់ធម្មជាតិ និងជាកន្លែងដែលមនុស្សងាយរងគ្រោះត្រូវបានទទួលរងនូវការប្លន់ ការជំរិតទារប្រាក់ និងអំពើហិង្សាផ្សេងៗទៀត។ តាម​ការ​ប៉ាន់​ស្មាន​ថា មនុស្ស​ប្រុស ស្ត្រី និង​កុមារ​សិបនាក់​បាន​ស្លាប់​ពេល​ឆ្លង​កាត់៕

Daily Program

Livesteam thumbnail