សន្តអាសនៈបង្កើតមជ្ឈមណ្ឌលឡូដាតូស៊ី សម្រាប់ការអប់រំជាន់ខ្ពស់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងខែកុម្ភៈនេះ បានបង្កើតនូវមជ្ឈមណ្ឌលឡូដាតូស៊ី​សម្រាប់ការអប់រំជាន់ខ្ពស់ ដោយគម្រោងនេះមានគោលបំណងពង្រឹងការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការការ​ពារក៏ដូចជាអភិរក្សប្រព័ន្ធអេកូឡូស៊ីពិភពលោក ។

 តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គម្រោងនេះដំណើរការនៅលើដីដែលមានទំហំរហូតដល់ទៅ ៥៥ ហិកតា នៅតំបន់ ខាស្តែល ហ្គានដុលហ្វូ (Castel Gandolfo)។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅលើផ្ទៃដីនេះ គឺមាន ៣៥ ហិកតា​គ្រោងនឹងរៀបចំជាសួនច្បារបៃតងដ៏ស្រស់ត្រកាល និង ១០ ហិកតាទៀត​គឺផ្តោតសំខាន់នៅលើគម្រោងកសិកម្ម ចិញ្ចឹមសត្វ សាងសង់អគារសេវាកម្ម ផ្សេងៗ  ហើយគ្រប់គម្រោងគឺផ្តោតនៅលើគុណភាពនៃស្តង់ដាបរិស្ថាន។

 គម្រោងនេះនឹងត្រូវដំណើរការជាដំណាក់ៗ ហើយរំពឹងថា នឹងបញ្ចប់នៅក្នុងអំឡុងពេលនៃឆ្នាំអំណរសប្បាយ២០២៥​ខាងមុខនេះ​៕