សន្តអាសនៈកសាងទំនាក់ទំនងការទូតជាមួយនឹងប្រជាជាតិរហូតដល់១៨៤ប្រទេស

ការិយាល័យព័ត៌មានរបស់សន្តអាសនៈបានចេញរបាយការណ៍មួយថា រហូតមកដល់ពេលនេះ បុរីវ៉ាទីកង់ ឬសន្តអាសនៈបានកសាងទំនាក់ទំនងការទូតយ៉ាងទូលំទូលាយ។

ប្រភពដដែលបានអះអាងថា​ មកដល់ពេលនេះបុរីវ៉ាទីកង់បានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសសរុប១៨៤ ​នៅក្នុងនោះ​ប្រទេសដែលដាក់ស្ថានតំណាងបេសកម្មការទូតនៅរ៉ូម គឺមាន ៨៩ ប្រទេស។​

ក្រៅពីទំនាក់ទំនងរដ្ឋ និងរដ្ឋបុរីវ៉ាទីកង់ក៏មានទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុប និងអង្គការ ព្រមទាំងស្ថាប័នអន្តរជាតិនានាផងដែរ។

នៅពេលនេះអង្គការសម្ព័ន្ធរដ្ឋអារ៉ាប់ អង្គការឥន្តោប្រវេសន៍អន្តរជាតិ ក៏ដូចជា ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុលជនភៀសខ្លួន​ក៏បានបើកការិយាល័យនៅទីក្រុងរ៉ូម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងសន្តអាសនៈផងដែរ ។​

 ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅថ្មីៗ​បុរីវ៉ាទីកង់ក៏បានបង្កើតទំនាក់ទំនងការទូតជាមួយនឹងអូម៉ង់ ហើយនៅថ្ងៃទី១៩ ខែកក្កដា គឺជាមួយនឹងកាហ្សាក់ស្ថាន​។

ការិយាល័យព័ត៌មានសន្តអាសនៈក៏បានវាយតម្លៃខ្ពស់នូវទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងរដ្ឋាភិបាលវៀតណាម ដោយកាលពីថ្ងៃទី​២៧ ខែកក្កដា វៀតណាមនិងសន្តាអសនៈបានឈានដល់ការចុះកិច្ចព្រមព្រៀងបង្កើតការិយាល័យតំណាងសម្តេចប៉ាបនៅក្នុងប្រទេសវៀតណាម ហើ​យនៅថ្ងៃទី​២៣ ខែ​ធ្នូ កន្លងទៅថ្មីៗនេះ សម្តេចប៉ាបក៏បានតែងតាំងតំណាងរបស់ទ្រង់នៅវៀតណាមផងដែរ៕

Daily Program

Livesteam thumbnail