លោកកាឌីណាល់នៅមីយ៉ាន់ម៉ាចេញសៀវភៅអំពីកំណែទម្រង់ព្រះសហគមន៍
លោកកាឌីណាល់ ឆាល់ មឿងបូ (Charles Maung Bo) អគ្គអភិបាលនៃព្រះសហគមន៍ មីយ៉ាន់ម៉ា និងជាប្រធានសហព័ន្ធនៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ីបានចេញ សៀវភៅទីពីរ អំពីដំណើរកំណែទម្រង់ព្រះសហគមន៍កាតូលិក ។
សៀវភៅនេះត្រូវបានគេដឹងថា គឺសរសេរពន្យល់គ្រិស្តបរិស័ទឲ្យយល់ដឹងនូវដំណើរការនៃកំណែទម្រង់របស់ព្រះសហគមន៍ដែលលោកចាត់ទុកថាជា « ការចាប់អារម្មណ៍ និងជាប្រយោជន៍យ៉ាងខ្លាំងសម្រាប់ព្រះសហគមន៍ និងប្រជាជនអាស៊ីទាំងអស់ » ។
នៅក្នុងសៀវភៅនេះលោកកាឌីណាល់ បានបញ្ចូលនូវអារម្មណ៍ និងការប្តេជ្ញាចិត្តធ្វើការកែទម្រង់ក៏ដូចជាបញ្ហា ចម្រូងចម្រាសដែលអាចនឹងកើតមាន នៅក្នុងបរិបទនៃសង្គមសម័យទំនើបនាពេលបច្ចុប្បន្ន។
លោកកាឌីណាល់ក៏បានព្យាយាមបញ្ចូលនូវខ្លឹមសារដែលរំលឹកគ្រិស្តបរិស័ទអោយស្គាល់តម្លៃនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះសហគមន៍តាមការ ការអធិដ្ឋាន និងការស្វែងយល់។
លោកកាឌីណាល់បានឲ្យដឹងទៀតផងដែរថា ព្រះសហគមន៍កាតូលិកគឺជាកូនក្រមុំរបស់ព្រះជាម្ចាស់ ហើយការកែទម្រង់គឺដើម្បីជម្រះអ្វីដែលយល់ខុសពីព្រះសហគមន៍ ពីគោលលទ្ធិ ពីទ្រឹស្តី និងជំនឿ៕