រាជរដ្ឋាភិបាល​ផ្តល់រង្វាន់ដល់ខេត្តចំនួន​៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តចំនួន​៦ បានទទួល​រង្វាន់ជាថវិកា និង​ភេជ្ជៈពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាខេត្តដែល​គ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល​៤ថ្ងៃ គឺពីថ្ងៃទី​១៣ដល់ទី១៦ ខែមេសា ឆ្នាំ​២០២៤ កន្លងទៅនេះ។​

យោងតាម​តេឡេក្រាម​របស់​សម្តេចធិបតី នាថ្ងៃទី​២៦ ខែមេសា បាន​លើកឡើងថា ដូចតាមការប្រកាសកន្លងទៅ​ដែលសម្តេចនឹង​ប្រគល់រ​ង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ គឺក្នុងគោលបំណងសំខាន់នោះ​ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការប្រុងប្រយ័ត្ន​ ព្រមទាំងគោរពច្បាប់ចរាចរ​ណ៍។

សម្តេចបន្តថា ៖ «ជាពិសេសការចូលរួមចំណែកពីបងប្អូន​ អ៊ំពូមីង​ តាយាយ​ដែលជាអ្នកបើកបរគ្រប់ប្រភេទ​ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព​ អាចទទួលបានការជួបជុំក្រុ​មគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។ ​

ជាលទ្ធផល​ ​ខេត្តចំនួន​ ៦​ ដែល​ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ ហើយត្រូវបាន​សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ​ផ្តល់រង្វាន់តាមការសន្យាមាន​ខេត្ត​ព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិនត្បូងឃ្មុំ និង​ខេត្តមណ្ឌលគិរី។

រង្វាន់ដែលទទួលបានរួមមាន ​​លិខិតសរសើរមួយ​ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី  ថវិកាចំនួន​ ២០០លានរៀល និង ភេសជ្ជៈ​ចំនួន​ ១ពាន់កេស​ផងដែរ។

សម្តេចធិបតីបញ្ជាក់ថា ៖ «សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាបន្តគោរពច្បាប់ចរាចរ​ណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់​ ប្រកបដោយការទទួលខុសត្រូវ​ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់»៕

Daily Program

Livesteam thumbnail