ព្រះសហគមន៍ក្នុងប្រទេសអង់គ្លេសចូលរួមអធិដ្ឋានថ្វាយម្ចាស់ក្សត្រីខេតដែលកើតជំងឺមហារីក

 

គ្រីស្តបរិស័ទ និងបុព្វជិតនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសអង់គ្លេសបានរួបរួមគ្នាអធិដ្ឋានកាលពីពេលថ្មីៗនេះថ្វាយម្ចាស់ក្សត្រី ខេត ក្រោយពេលដែលទ្រង់បានប្រកាសថា កំពុងតែតស៊ូនឹងជំងឺមហារីក។

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា គ្រីស្តបរិស័ទ បានអធិដ្ឋាន និងសំដែងការកោត សរសើរភាពក្លាហានរបស់ម្ចាស់ក្សត្រី និងលើកទឹកចិត្តការអធិដ្ឋាន។

ម្ចាស់ក្សត្រី ខេត នៃចក្រភពអង់គ្លេសបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយការប្រកាសជាសាធារណៈថាទ្រង់កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការព្យាបាល។

ពេល​ប្រកាស​ដំណឹង​នេះ ម្ចាស់ក្សត្រីក៏​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដទៃ​ដែល​មាន​ជំងឺ ហើយ​សុំ​កុំ​ឲ្យ​អស់​សង្ឃឹម។

ទ្រង់បានមានបន្ទូលថា នៅពេលនេះ ទ្រង់ក៏កំពុងគិតពីអ្នកទាំងអស់ដែលជីវិតរបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយជំងឺមហារីក។ សម្រាប់​អ្នក​ដែល​ប្រឈមមុខ​នឹង​ជំងឺ​នេះ ទោះ​ស្ថិតក្នុង​ទម្រង់​បែបណា​ក៏ដោយ សូម​កុំ​បាត់បង់​ជំនឿ ឬ​ក្តីសង្ឃឹម​។ អ្នក​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ។

មកដល់ពេលនេះម្ចាស់ក្សត្រីខេត គឺទើបតែមានព្រះជន្ម ៤២ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែទ្រង់បានកំពុងតែប្រឈមមុខនឹងជំងឺដ៏កាចសាហាវនេះ៕

 

 

Daily Program

Livesteam thumbnail