ព្រះវិហារនៅស្រីលង្កា និងបញ្ហាប្រឈមនៃកិច្ចសន្ទនាអន្តរសាសនា

កិច្ចសន្ទនាអន្តរសាសនាគឺជាកិច្ចការមួយដែលសន្តអាសនៈជាពិសេសគឺសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយកចិត្តទុកដាក់បំផុតនៅពេលនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺជាបញ្ហាប្រឈមមួយដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសស្រីលង្កា​។​

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា អ្វី​ដែល​លេច​ឡើងនៅស្រីលង្កា​គឺ​ជាបញ្ហា​សេរីភា​ព​ខាង​សាសនា​។​

ប្រភពដដែលបានបន្តថា ការទទួលបានរូបភាពកាន់តែច្បាស់អំពីបញ្ហាប្រឈមនៃកិច្ចសន្ទនាអន្តរសា​សនានៅប្រទេសស្រីលង្កាគឺជាគោលបំណងមួយដែល មូលនិធិ MAGIS ​កំពុងតែយកចិត្តទុកដាក់។​

លោកឪពុក មេនជូឡា នីរ៉ូសសាន់ (Manjula Niroshan )បូជាចារ្យទទួលខុសត្រូវនៅព្រះវិហារ St. Sebastian ក្នុងទីក្រុង Negombo ដែលជាព្រះវិហារមួយក្នុងចំណោមព្រះវិហារទាំងបីដែលរងនូវការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត​កាលពីក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចម្លង នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៩ នៅតែមានការព្រួយបារម្ភអំពីហេតុការណ៍នេះ បន្ទាប់ពីការ​វាយ​ប្រហារនៅពេលនោះ ​បាន​សម្លាប់​មនុស្ស ២៧៩​នាក់ និង​របួស​ជា​ច្រើន​នាក់​ទៀត។

លោកបានបន្តថា ដោយសារតែការវាយប្រហារនេះ​  អ្នកនៅរស់រានមានជីវិតជាច្រើនមានការប្រុងប្រយត្ន័ និង​ភ័យខ្លាច៕

Daily Program

Livesteam thumbnail