កិច្ចសហប្រតិបត្តិការអន្តរជាតិ ពិតជាចាំបាច់ដើម្បីដោះស្រាយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោកអគ្គអភិបាល ហ្គាព្រីឌែល កាហ្សា (Gabriele Caccia ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍រ បស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយ នៅក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា កិច្ចសហប្រតិបត្តិការជាអ​ន្តរជាតិពិតជាចាំបាច់ណាស់ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនានា ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានសង្កត់ធ្ងន់លើការគាំទ្រខាងសាសនា សម្រាប់ជាឧបករណ៍ជាសកល ពហុភាគី និងស្របច្បាប់ លើការទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងម​នុស្សជាតិ។

លោក​បាន​និយាយ​ថា កិច្ចការនេះនឹង​ក្លាយ​ជា​មធ្យោបាយ​មួយ​ដើម្បីរ​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់រូប ការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការ​បញ្ចប់​និទណ្ឌភាព​សម្រាប់​ជនល្មើស។

នៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយទៅកាន់មហាសន្និបាតដដែល លោករ៉ូបឺត ម័ហ្វី   (Robert Murphy) អនុប្រធានអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការការពារអ្នកទោសផងដែរ។

លោកបានថ្លែង ទៅកាន់អង្គការសហប្រជាជាតិថាលោក សូមស្វាគមន៍សេចក្តីព្រាងមាត្រា៥ ដែ​លស្នើថាគ្មាននរណាម្នាក់ត្រូវត្រលប់ទៅយុត្តាធិការដែលពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់នៃឧ​ក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះទេ។

លោកបាននិយាយថា យុត្ថាធិការច្បាប់គួរតែត្រូវបានពង្រីកដើម្បីធានាថា ៖ «គ្មាននរណាម្នាក់ត្រូ​វបានគេធ្វើបត្យាប័នទៅកាន់យុត្តាធិការដែលពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់នៃការទទួលទារុ​ណ​កម្ម ឬទោសប្រហារជីវិតនោះទេ»៕

Daily Program

Livesteam thumbnail