ការអប់រំអាចបង្កើតមនុស្សប្រកបដោយមនសិការ មិនមែនឧត្តមគតិដែលមិនអាចទៅរួច

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ការអប់រំសំខាន់ណាស់ពោលគឺការអប់រំអាចបង្កើត មនុស្សដែលមានមនសិការ ប៉ុន្តែមិនមែនឧត្តមគតិដែលមិនអាចទៅរួច ឬក៏មានទុក្ខទោសដល់ ម​នុស្សជាតិឡើយ។

វ៉ាទីកង់ញូវបានមានបន្ទូលបែបនេះនៅក្នុងអំឡុងពេលដែលទ្រង់បានយាងជួបជាមួយនឹង សមាជិកនៃមូលនិធិ Blanquerna Foundation មកពីទីក្រុងបាសេឡូណា ( Barcelona ) នៃប្រទេសអេស្ប៉ាញ។​

នាឱកាសនោះសម្តេចប៉ាបបានជំរុញឱ្យសាកលវិទ្យាល័យកាតូលិកនានាផ្តល់ការអប់រំដែលជួយមនុស្សឱ្យបង្កើតគំនិតនិងដួងចិត្តរបស់ពួកគេដោយមិនស្វែងរកការបង្កើត ឬក៏ការចម្លងនៃឧត្តមគតិដែលមិនអាចទៅរួច។

សម្តេចប៉ាបបានមានបន្ទូលថា ការអប់រំគឺត្រូវតែដំណើរការឡើងដោយផ្អែកលើការវិភាគនៃការពិត តែដាច់ខាតមិនមែនជាការរត់គេចខ្លួនពីបញ្ហាទេ។

សម្តេចប៉ាបបានជំរុញឱ្យមូលនិធិ Blanquerna ប្រើប្រាស់វិធីសាស្រ្តនៃការអប់រំមនុស្សប្រកប ដោយ ភាសាគរុកោសល្យ ទំនើប រហ័សរហួន ដោយផ្អែកលើការវិភាគច្បាស់លាស់នៃការពិត ។

ទោះជាយ៉ាងណាក៏ដោយ សម្តេចប៉ាបបានបន្ថែមថា ការអប់រំត្រូវតែ ចងចាំជានិច្ចថា មនុស្សប​ង្កើតមនុស្សពេញលេញ មិនមែនជាការចម្លងនៃឧត្តមគតិដែលមិនអាចទៅរួចនោះទេ។

សម្តេចប៉ាបបានមានបន្ទូលថា គោលដៅនៃការអប់រំគឺដើម្បីបង្កើតជាមនុស្សរួមដែលព្យាយាមផ្តល់អ្វីដែលល្អបំផុតសម្រាប់ខ្លួនគេក្នុងការបម្រើ ព្រះជាម្ចាស់ហៅពួកគេ ហើយគឺជាផ្លូវឆ្ពោះទៅ​រកគោលដៅដែលលើសពី ការពិត​៕

Daily Program

Livesteam thumbnail