កាឌីណាល់មីយ៉ាន់ម៉ា៖ នៅពេលពិភពលោកកំពុងតែរបួស សូមឲ្យយើងលុតជង្គង់ដោយសាមគ្គីភាព

 

លោកកាឌីណាល់ ឆាល មុងបូ (Charles Maung Bo ) ប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍មីយ៉ាន់ម៉ា ជំរុញឱ្យគ្រិស្តបរិស័ទ ចូលរួមជាមួយគ្នាក្នុងការអធិស្ឋានសុំសន្តិភាពដើម្បី 'បញ្ឈប់ភាពចលាចលនៃសង្គ្រាម' និងលើកទឹកចិត្តមនុស្សដែលមានសុឆន្ទៈក្នុងការស្វាគមន៍ការអំពាវនាវឱ្យមានការសន្ទនា និងការផ្សះផ្សារបស់សម្តេចប៉ាប។​

លោកកាឌីណាលបានធ្វើការ អំពាវនាវគ្រិស្តបរិស័ទ អធិស្ឋានរួមគ្នា និងធ្វើការឆ្ពោះទៅរកសន្តិភាព នៅក្នុងពិភពលោកដែលកំពុងតែមានរបួស ។

តាមរយៈសារដែលបានផ្ញើរមកកាន់វ៉ាទីកង់ញូវ នៅមុនបុណ្យចម្លង លោកកាឌីណាល់បានទូលអង្វរឲ្យព្រះជាម្ចាស់ជួយត្រួសត្រាយនិងពង្រឹងឆន្ទះនៅក្នុងការប្រឈមមុខនឹងស្បៃអន្ធកាលដដ៏ងងឹតហើយនាំមកវិញនូវ ក្តីសង្ឃឹម និងភាពសុខដុមរមនា។

លោកកាឌីណាល់បានបន្តថា គ្រប់ភាគីនៃសង្រ្គាមដែលញាំញីភពផែនដីជាពិសេសនៅក្នុងដែនដីបរិសុទ្ធ អ៊ុយក្រែននិងនៅក្នុងប្រទេសមីយ៉ាន់ម៉ា  គួរស្វាគមន៍ការអំពាវនាវរបស់សម្តេចប៉ាបឲ្យមាន ការសន្ទនានិងការផ្សះផ្សា" ​ដើម្បី​សន្តិភាព។

 

Daily Program

Livesteam thumbnail