៧000 ពាន់លានដុល្លារ​ត្រូវបានចំណាយជារៀងរាល់ឆ្នាំ ​លើការវិនិយោគ​ដែល បំផ្លាញធម្មជាតិ

យោងតាមរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អង្គការសហប្រជាជាតិ​នៅសន្និសីទ អន្តរជាតិស្តី អំពីអាកាសធាតុនៅទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម អេមីរ៉េត បានឲ្យដឹងថា មានជិត ៧០០០ ពាន់លានដុល្លារ​នៃការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន ជារៀងរាល់ឆ្នាំ គាំទ្រដល់​សកម្មភាពដែលមានឥទ្ធពលអវិជ្ជមាននៅលើធម្មជាតិ និងបង្កើតផ្ទាល់ដល់ ការ ប្រែប្រួលអាកាសធាតុ ឬវាមានប្រមាណជា ៣០ដង ច្រើនជាងចំនួន​ដែល​ចំណាយ​ជារៀង​រាល់​ឆ្នាំ​​សម្រាប់ដំណោះស្រាយ​ដែលបង្កើតឡើងសម្រាប់ធម្មជាតិ។

របាយការណ៍នៃសាខាបរិស្ថាន​របស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញថា ទោះបីជាច្រើន​ទសវត្ស​មកហើយ ដែលមានសេចក្តីអំពាវនាវឲ្យមានការកាត់បន្ថយ​លំហូរហិរញ្ញវត្ថុ​ឆ្ពោះទៅ​កាន់​វិស័យ ដែលបំផ្លាញ​ធនធានធម្មជាតិ​ដែលមានតម្លៃបំផុត​សម្រាប់មនុស្សជាតិ ការ​វិនិយោគ​​បែបនេះ សព្វថ្ងៃនេះ នៅ តំណាងឲ្យ ៧% នៃផលទុន​សរុប​របស់​ពិភពលោក។​

សភាពនៃការផ្តល់ហិរញ្ញប្បទានសម្រាប់ធម្មជាតិ ដែលផ្សព្វផ្សាយ​នៅឆ្នាំនេះ គឺជា​របាយការណ៍​​ដំបូង ដែលផ្តោចលើអ្វីដែលគេហៅថា លំហូហិរញ្ញវត្ថុអវិជ្ជមានសម្រាប់ធម្មជាតិ និងបញ្ជាក់​អំពី​ភាពបន្ទាន់​នៃការឆ្លើយតបនឹងវិបត្តិ​ដែលមានអន្តរទំនាក់ទំនង​នៃការ​ប្រែប្រួល​អាកាសធាតុ ការ​បាត់បង់ស្ថានជីវចម្រុះ និង​ការថយចុះនៃគុណភាពដី។

របាយការណ៍​ដែលបានបង្ហាញនៅអំឡុងទិវា ដែលឧទ្ទិស​សម្រាប់កិច្ចពិភាក្សាអំពីធម្មជាតិ និង​ការប្រើប្រាស់ដី ក៏បានបញ្ជាក់អំពីទង្វើថា ការវិនិយោគទាំងនេះ លើសហួស បរិមាណ​ប្រចាំឆ្នាំ​នៃការវិនិយោគ​នៅក្នុងដំណោះស្រាយដែលបង្កើតឡើងសម្រាប់ធម្មជាតិ ដែល​ធ្លាប់​បាន​សរុប​មាន​ប្រមាណ ២០០ពាន់លានដុល្លារ​កាលពីឆ្នាំមុន។

ចំនួនលំហូហិរញ្ញវត្ថុដែលអវិជ្ជមាន​សម្រាប់ធម្មជាតិ​មានប្រភពពី​វិស័យឯកជន។ ហើយ​ជិត​ពាក់​កណ្តាលនៃចំនួនទឹកប្រាក់ មានស្ថិតនៅលើ​វិស័យ ៥ ដែលសំខាន់ៗ មាន វិស័យសំណង់ សេវាកម្មអគ្គីសនី អចលនវត្ថុ ប្រេង និងឧស្ម័ន ព្រមទាំងស្បៀងអាហារ និងថ្នាំជក់។

ដៃគូមួយក្នុងចំណោមដៃគូជាច្រើនរបស់កម្មវិធី​នៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ដែល​បានចូលរួមវិភាគទានធ្វើរបាយការណ៍ គឺអង្គការ Global Canopy។ នេះគឺ​ជា​អង្គការ​មិន​ស្វែង​រកប្រាក់ចំណេញ​ ដែលផ្តោចលើទិន្នន័យ ហើយដាក់គោលដៅលើតួអង្គទីផ្សារ ដែល​មាន​ឥទ្ធិពលអវិជ្ជមានទៅលើធម្មជាតិ។ នាយកប្រតិបត្តិរបស់អង្គការនេះ លោកនីគី ម៉ាកដាស បានថ្លែងថា មានក្រុមសហគ្រាស ឬស្ថាបនហិរញ្ញវត្ថុ ដែលនឹងអាចធ្វើការវិនិយោគ​ដែល​អនុគ្រោះ​ដល់ធម្មជាតិ និងធ្វើឲ្យគេចាប់អារម្មណ៍ច្រើនចំពោះធម្មជាតិ។ ប៉ុន្តែពួកគេ​ក៏​មិន​មាន​តម្លាភាព​ទាំងស្រុងអំពី​ការបង្ហាញនូវការវិនិយោគដែលហុចផលអវិជ្ជមា​ន​របស់​ពួកគេ​ចំពោះ​ធម្មជាតិ ជាពិសេស​នៅពេលលើកឡើងអំពីប្រភពដើម​នៃខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ។

សហគ្រាសនានាត្រូវតែចាប់ផ្តើមដោះស្រាយបញ្ហា មិនមែនដកថយ ឬលែងវិនិយោគនោះ​ទេ។ សហ​គ្រាសនានានិងផ្លាស់ប្តូរប្រតិបត្តិការ និងឥរិយាបថរបស់ពួកគេ ដែលអនុគ្រោះ​ដល់​ធម្មជាតិវិញ។

លោកនីគី ម៉ាកដាស បានផ្តល់ឧទាហរណ៍​នៃការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ដែល​ស្ថិតនៅចំកណ្តាលបេះដូង នៃរាល់ការខិតខំប្រឹងប្រែង ដែលសំដៅ​ដល់ការបញ្ឈប់​ការ​កាប់​ទាំងស្រុង។ ក្នុងនោះ មានតែ២០% ឬប្រមាណជា ៧០០ សហគ្រាស​ហិរញ្ញវត្ថុ ដែល​បាន​សន្យាសើៗ ចំពោះការផ្តល់លុយសម្រាប់សកម្មភាពនៃការឈប់កាប់ឈើទាំងស្រុង​នៅក្នុង​ក្រប​ខណ្ឌសម្ព័ន្ធមិត្ត​ហិរញ្ញ​វត្ថុ ហ្គ្លាស្កូ ហើយក៏មិនមានវិធានការណាមួយប្រឆាំងនឹងការ​កាប់​ឈើ​នេះដែរ។

លោកនីគី ម៉ាកដាស បានបន្ថែមថា សកម្មភាពដ៏ធំបំផុត​ដែលយើងអាចចាប់ផ្តើម​សម្រាប់​ធម្មជាតិ អាកាស​ធាតុ និងប្រជាជន គឺជាហិរញ្ញវត្ថុបៃតង។ យើងត្រូវតែផ្តល់ហិរញ្ញប្បទាន​ដល់​សកម្មភាព​​បៃតង។ ប៉ុន្តែយើងក៏ត្រូវធ្វើឲ្យទឹកប្រាក់ ៧០០០ ពាន់លានដុល្លារនៃហិរញ្ញប្បទាន ក្លាយ​​ជា​សកម្មភាព​បៃតងដែរ។

Daily Program

Livesteam thumbnail