រញ្ជួយដីនៅជប៉ុន ៖ យ៉ាងហោចណាស់មនុស្ស ៩៤នាក់ស្លាប់ និង​២២២ បាត់ខ្លួន

សេចក្តីសង្ឃឹមស្វែងរកឃើញអ្នករស់រានមានជីវិត បានថយចុះយ៉ាងឆាប់រហ័ស​បន្ទាប់ពី​រយៈ​ពេល ៧២ម៉ោង ដែលត្រូវបានចាត់ទុកជារយៈពេលមានសារៈសំខាន់ដើម្បីសង្រ្គោះ​ជីវិត​បន្ទាប់​​ពី​គ្រោះមហន្តរាយធម្មជាតិ។

មនុស្សប្រមាណ ២២២នាក់ ស្ថិតនៅ​បាត់ខ្លួន​តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងផ្នែក​កណ្តាល​​នៃប្រទេសជប៉ុន ដែលជាកន្លែងដែលអ្នកជួយសង្រ្គោះ​ជានិច្ចកាលព្យាយាមស្វែងរក​អ្នក​​រស់រានមានជីវិត​ ៤ថ្ងៃ បន្ទាប់ពីការរំញ្ជួយដីដ៏មានកម្លាំងខ្លាំង នៃចូលឆ្នាំថ្មី ឆ្នាំសកល ដែល​ធ្វើ​ឲ្យ​មនុស្ស​​យ៉ាងហោចណាស់ ៩៤នាក់ស្លាប់ និង ៤៦០នាក់រងរបួស។

ស្ត្រី​ចំណាស់ពីរនាក់ ត្រូវបានគេយកចេញពីគំនរបាក់បែក​នៅរស់នៅឡើយ។ ប៉ុន្តែសេចក្តី​សង្ឃឹម​​​​នៃ​ការ​រកឃើញអ្នកនៅរស់ដទៃទៀត ថយចុះយ៉ាងឆាប់រហ័ស​នៅក្នុងទីក្រុង បន្ទាប់​ពី​រយៈ​​ពេល ៧២ម៉ោង។ នេះជារយៈពេលដែលគេចាត់ទុកថា វាមានសារៈសំខាន់ជាអាយុជីវិត​ដើម្បី​​សង្រ្គោះមនុស្សបន្ទាប់ពីមហន្តរាយធម្មជាតិ។ លក្ខខណ្ឌឧតុនិយម ខែរងា ការធ្លាក់​ព្រិល​ដែលគេរំពឹងទុក​កាលពីចុងសប្តាហ័ នឹងធ្វើឲ្យ​ការ​រុករកអ្នករស់រានមានជីវិតកាន់តែ​ស្មុគស្មាញ។

យោងតាមតួលេខថ្មីកាលចុងសប្តាហ៍​ដែលផ្សព្វផ្សាយ​ដោយអាជ្ញាធរតំបនអ៊ីស្ហ៊ីកាវ៉ា ដែល​ស្ថិត​​​នៅ​ឧបទ្វីប​ណូតូ ដែលរងការវាយប្រហារដោយការរញ្ជួយដី បានឲ្យដឹងថា មហន្តរាយ​បាន​​ធ្វើ​ឲ្យ​មនុស្ស ៩៤នាក់ ស្លាប់រួចហើយ និង២២២នាក់ កំពុងបាត់ខ្លួន។ នៅពេលព្រឹក អាជ្ញាធរ​​នេះ ក៏​បានប្រកាសថា អ្នកបាត់ខ្លួន មាន ២៤២នាក់។

ការរញ្ជួយដី ដែលមានរង្វាស់ ៧,៥ តាមរង្វាស់ រិចទ័រ បានកើតមាននៅម៉ោង ១៦ ១០នាទី ម៉ោង​​ក្នុងតំបន់ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ដែលធ្វើឲ្យញ័រដល់ទីក្រុង តូក្យូ ដែល​ស្ថិត​នៅ​រហូត​ដល់ ៣០០ គីឡូម៉ែត្រពីចំនុចរញ្ជួយ។ ឧបទ្វីបណូតូ ទាំងមូលត្រូវញ័ររញ្ជួយ។ សន្ទះ​ដី​បាន​ផុស​ឡើងទៅមុខរហូតដល់ ១០០គីឡូម៉ែត្រប្លាយទៅក្នុងសមុទ្រជប៉ុន ដែលធ្វើ​ឲ្យអគារ​ជា​ច្រើន​ត្រូវដួលរលំ និងផ្លូវជាច្រើនត្រូវទទួលរងការខូចខាត។

អាជ្ញាធរតំបន់អ៊ីស្ហ៊ីកាវ៉ា បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៤៦០នាក់ បានរងរបួស នៅ​​ក្នុងការរញ្ជួយផែនដី។ លើសពីនេះរលកយក្សស៊ូណាមី បានវាយប្រហារ ឆ្នេរ និង​រលក​ដែល​​មាន​កម្ពស់ជាង ១ម៉ែត្រ បានបោកបក់លើច្រាំង លំនៅដ្ឋាន និងផ្លូវថ្នល់តាមបណ្តោយ​ច្រាំង​សមុទ្រ។

មនុស្សរាប់រយអ្នកដែលលំនៅដ្ឋានរបស់ពួកគេត្រូវបានបំផ្លាញ កំពុងជ្រកនៅក្នុងមជ្ឈមណ្ឌល​ជម្លៀស។ អភិបាលក្រុង អ៊ីស្ហ៊ីដា លោកហ៊ីរ៉ូស្ហ៊ី ហាសេ បានទទួលស្គាល់ថា ៖ “យើង​ធ្វើ​ឲ្យ​ប្រសើរ​បំផុតដើម្បីដឹកនាំប្រតិបត្តិការថែរក្សាសង្រ្គោះនៅក្នុងភូមិដាច់ស្រយាលនានា។ ប៉ុន្តែ​ការ​ពិត គឺ​ថា ការនៅដាច់ដោយឡែករបស់ជនរងគ្រោះ​មិនបានដោះស្រាយការសង្រ្គោះ​ដូច​ដែល​យើង​ប្រាថ្នា​នោះទេ។   គ្រួសារជាង ២៦០០០គ្រួសារ គ្មានអគ្គីសនីប្រើប្រាស់ នៅក្នុង​តំបន់​​អ៊ីស្ហ៊ីកាវ៉ា។ លំនៅដ្ឋាន ប្រមាណ ៩០០០០ ខ្នង មិនមានទឹកប្រើប្រាស់ក្នុងតំបន់នេះ ព្រម​ទាំង​​នៅ​តំបន់ តូយ៉ាម៉ា និងនីអ៊ីហ្គាតាផងដែរ ដែលជាតំបន់ស្ថិតនៅភាគខាងជើងពី​ឆ្នេរ​ទៅ​សមុទ្រ​ជប៉ុន។

នៅខណៈនៃការរញ្ជួយដី លោកសាន ដែលជាពលករជនជាតិវៀតណាមនៅជប៉ុន កំពុង​អបអរ​​សាទរ​ជាមួយជនរួមជាតិ បួននាក់ នៅថ្ងៃចូលឆ្នាំ ដោយត្រៀមម្ហូបអាហារវៀតណាម នៅ​ក្នុងគេហដ្ឋានចាស់មួយ ធ្វើពីឈើ​ដែលពួកគេស្នាក់នៅនៅតំបន់អាណាមីហ្ស៊ូ។  បុរសវ័យ ៣២​ឆ្នាំរូបនេះ បានរៀបរាប់នៅពីមុនផ្ទះដែលខូចខាតថា ៖ “យើងប្រញាប់​ប្រញាល់​ចេញ​ពី​គេហដ្ឋាន។ យើងពិតជាប៉ះទង្គិចអារម្មណ៍ខ្លាំងណាស់”។  

ទីលំនៅរបស់ពួកគេលែង​មាន​អគ្គីសនី ទឹក និងឧស្ម័នចម្អិនអាហារទៀតហើយ។

Daily Program

Livesteam thumbnail