ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទឧរង្គសត្វ និងថលជលិកសត្វ

ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវប្រភេទឧរង្គសត្វ និងថលជលិកសត្វមួយចំនួន គួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ។  

បើយោងតាមប្រភពពីក្រសួងបរិស្ថាន នៅថ្ងៃថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមសត្វដែលគេបានរកឃើញនោះប្រភេទមួយចំនួន ត្រូវបានអ្នកជំនាញសង្ស័យថា អាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ ។ 

ការអះអាងនឹងត្រូវបញ្ជាក់បន្ថែម តាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សា និងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់ ។ការអះអាងនឹងត្រូវបញ្ជាក់បន្ថែម តាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សា និងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់ ។សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង ដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងចុះសិក្សាស្រាវជ្រាវ ពីប្រភេទឧរង្គសត្វ និងថលជលិកសត្វ នៅតាមបណ្តាភ្នំថ្មកំបោរ  ដែលមានដូចជា ភ្នំសំពៅ, ភ្នំក្តោង, ភ្នំបាណន់, ភ្នំរំសាយសក់, ភ្នំតាគ្រាម, ភ្នំក្រពើ, និងភ្នំខ្ពស់ ជាដើម ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ៕

Daily Program

Livesteam thumbnail