ការបំពុលដោយសម្លេង ៖ ការខូចខាតលើអាយុសង្ឃឹមរស់ និងស្ថានជីវចម្រុះ

ចរាចរណ៍ដងផ្លូវ ឬអាកាស ការងារមិនចប់មិនហើយ ឬសម្លេងពីអ្នកជិតខាង យើងរស់នៅ​ក្នុងពិភពលោកមួយដែលកាន់តែឮសម្លេងរំខានច្រើនឡើងៗ ដោយជានិច្ចកាលយើងមិនបាន​ចាប់អារម្មណ៍ផង។ ដូច្នេះសម្លេងគឺជាបញ្ហា​ដែលគេស្គាល់​ប៉ះពាល់សុខភាពសាធារណ និង​ដែល​ផ្តល់ផលវិបាកធ្វើឲ្យខូចខាតការស្តាប់ឮ ធ្វើឲ្យខូចគុណ​ភាពការគេង ប្រព័ន្ធសរសៃឈាម​បេះ​ដូង និងការខូចខាតនានាដែលវាបង្កទៅលើស្ថានជីវចម្រុះ ជាពិសេស នៅទីក្រុងតែម្តង។

មានការសិក្សាមួយ​ដែលគេធ្វើឡើងសម្រាប់ទីក្រុងប៉ារីសប្រទេសបារាំង ការគូសផែនទី សម្លេង​​នៅលើមធ្យោបាយដឹកជញ្ជូន ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ សមាគម Bruitparif ដែលមានមន្ទីរពិសោធន៍ត្រួតពិនិត្យសម្លេង បានបង្ហាញថា ប្រជាជន​រងសម្លេង​រំខានពី មធ្យោបាយដឹកនាំជញ្ជូនច្រើនជាងគេបន្តិច។ យោងតាមការវាយតម្លៃ​ដែលធ្វើឡើង ដោយ សមាគមននេះ បានឲ្យដឹងថា ការបាត់បង់អាយុសង្ឃឹមរស់របស់ប្រជាជន​នៃទីក្រុងប៉ារីស​ដែលមានសុខភាពល្អ​ដែលពាក់ព័ន្ធនឹង​សម្លេងគឺមានរហូតដល់ ៩,៧ ខែ។

ប្រភពចម្បង​នៃការរងប៉ះទង្គិចនឹងសម្លេង គឺនៅជិតប្រព័ន្ធផ្លូវដែក។  ប្រជាជនទីក្រុងប៉ារីស ៨,៦ លាននាក់ ឬ ៨០,៦% នៃប្រជាជនប៉ារីសទាំងអស់ ទទួលរងការប៉ះទង្គិចនឹងសម្លេង ផ្លូវដែក នៅពេលថ្ងៃ គឺលើសពីកម្រិតអនុញ្ញាតរ​បស់អង្គការ​សុខភាពពិភពលោក WHO និងមានរហូត ដល់ 53 ដេស៊ីប៊ែល។

ទិន្នន័យរបស់សមាគម Bruitparif គ្របដណ្តប់លើសង្កាត់ចំនួន ៤៣៣ ដែលមាន ប្រជាជន ប៉ារីស​រស់នៅ ១០,៥ លាននាក់។ លោកស្រី ហ្វាននី មៀតលីកគី នាយិកានៃសមាគម Bruitparif បញ្ជាក់ថា ៖ “ការកំណត់បញ្ហាគឺត្រូវតែប្រើប្រាស់ដើម្បី​បង្កើត​នយោបាយ​នៃ​សុខភាព​សាធារណៈ និងផែនការបង្ការនៅជុំវិញការការពារប្រឆាំងនឹង​សម្លេង​ដែលមាន​នៅ​ក្នុង​​បរិស្ថាន។

ការបំពុលដោយសម្លេងពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សមិនមែនមិនមានសារសំខាន់ទេ។ វាក៏បង្កជាការគំរាមកំហែងសម្រាប់រុក្ខជាតិ និងសំណុំនៃប្រព័ន្ធបរិស្ថានទាំងមូលដែលវាបាន​រួម​​ចំណែក។

លោកស្រី ហ្វាននី មៀតលីកគី ពន្យល់ថា ៖ “សម្លេងដែលបង្កឡើងដោយមនុស្ស រារាំង សត្វ ស្លាបឮសម្លេងគ្នាវា ដែលនាំឲ្យវាអាចបំផ្លាស់ទី ស្វែងរកចំណី ស្វែងរកដៃគូ និងរក្សាការ​រស់​នៅជាក្រុម។”  សម្លេងបានធ្វើឲ្យផ្លាស់ប្តូរឥរិយាបថរបស់ពូជសត្វរុក្ខជាតិគន្លឹះៗ ជួនកាលមាន​សារសំខាន់ខ្លាំង ទោះបីជាពួកវាអាចបង្ហាញនូវសញ្ញានៃការសម្របខ្លួនខ្លះៗ​បើមើលពី​ក្រៅ​ក្តី”។ សត្វ បក្សីខ្លះនៅបន្តស្រេ្តស និងកើតទុក្ខ។ ខ្លះបញ្ចេញសម្លេងឮៗ កាន់តែ​គ្រលួច​ដើម្បី​ឮ​គ្នា​​ទៅវិញ ទៅមក ឬទាក់ទងជាមួយពពួកពូជដូចគ្នា។

ដើម្បីប្រឆាំងនឹងការបំពុលដោយសម្លេង ទីក្រុងនានាអាចដាំដុះរុក្ខជាតិបៃតងឲ្យបានច្រើន។ រុក្ខជាតិ​នៅក្នុងទីក្រុង ដូចជាពពួករុក្ខជាតិ​មានពណ៌បៃតង របងរុក្ខជាតិរស់ ឬដំបូល​រុក្ខជាតិ​បៃតង អាចស្រូបយកថាមពលសម្លេង ឬការ​សាយភាយនូវសម្លេងខ្លាំងៗ។

លោកស្រីសេស៊ីល រឺណូល ស្ថាបត្យករ និងជាទីប្រឹក្សានៃសម្លេង បានពន្យល់ថា ៖ “ការធ្វើឲ្យ មានធម្មជាតិបៃតងឡើងវិញនៅក្នុងទីក្រុង នឹងធ្វើឲ្យមានឥទ្ធពលផ្ទាល់ទៅលើការធ្វើឲ្យ មាន តុល្យភាព ឡើងវិញនៃមជ្ឈដ្ឋានសម្លេងរវាងសម្លេងដែលមានប្រភពពីបាតុភូត ធម្មជាតិគ្មាន ជីវិត សម្លេងដែលបង្កើតឡើងដោយសរីរាង្គមានជីវិត និងសម្លេងដែលមានប្រភពពីមនុស្ស។ លោកស្រីបន្តថា ៖ “ផែនការនគររូបនីយកម្ម ដាច់ខាតត្រូវតែ​ពិចារណានៅលើបញ្ហានេះ គឺ បញ្ហាបំពុលសម្លេង”។

Daily Program

Livesteam thumbnail