អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមយ៉ូហាន ២០,២-៨ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព ថ្ងៃនេះព្រះសហគមន៍កាតូលិក​នឹករំលឹកបុណ្យសន្តយ៉ូហាន ជាគ្រីសត្តទូត និងជាអ្នកនិពន្ធព្រះគម្ពីរ។ សន្តយ៉ូហាននេះ​ ជាគ្រីស្តទូតដែលនិពន្ធព្រះគម្ពីរដំណឹងល្អ និងជាគ្រីស្តទូតដែលព្រះយេស៊ូស្រឡាញ់។

ព្រះយេស៊ូប្រគល់ព្រះមាតាម៉ារីឱ្យសន្តយ៉ូហានដោយមានព្រះបន្ទូលថា «នេះហើយម្តាយរបស់អ្នក»។ ដូច្នេះព្រះមាតាម៉ារីក្លាយជាព្រះមាតារបស់សន្តយ៉ូហាន និងព្រះមាតារបស់ព្រះសហគមន៍កាតូលិក និងគ្រីស្តបរិស័ទទាំងអស់គ្នា។ បងប្អូនជាទីគោរព នៅក្នុងអត្ថបទថ្ងៃនេះ ពួកយើងស្តាប់អត្ថបទព្រះគម្ពីរតាមលោកយ៉ូហាន ២០,១-៨។ នៅក្នុងអត្ថបទនេះ ម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយលថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ នាងម៉ារីម៉ាដាឡាក៏រត់មកជម្រាបលោកសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ។ ម៉ារីម៉ាដាឡាជានាមដែលព្រះយេស៊ូសង្គ្រោះដេញខ្មោចចេញពីគាត់ ម៉ារីម៉ាដាឡាស្រឡាញ់ព្រះយេស៊ូខ្លាំងណាស់ ដោយសារគាត់បានទទួលការសង្គ្រោះពីព្រះយេស៊ូ។ ព្រះយេស៊ូសង្គ្រោះយើងជាគ្រីស្តបរិស័ទដោយអគ្គសញ្ញាសម្រុះសម្រួល និងអគ្គសញ្ញានានា

តើពួកយើងទទួលអគ្គសញ្ញាទទួលព្រះកាយ និងការលើកលែងទោសទៀងទាត់ និងដោយរបៀបសមរម្យដែរឬទេ?

កាលណាពួកយើងមើលឃើញថា ព្រះអង្គបានលើកលែងទោសអំពើបាបឱ្យយើង ពួកយើងចាប់ផ្តើមស្រឡាញ់ព្រះយេស៊ូ ម្យ៉ាងទៀតកាលណាម៉ារីម៉ាដាឡាបានជម្រាបលោកស៊ីមូនសិលា និងសាវ័កម្នាក់ដែលព្រះអង្គស្រឡាញ់អំពីហេតុការណ៍ដែលម៉ារីម៉ាដាឡាបានឃើញ គ្រីស្តទូតទាំងពីររត់ទៅមើលផ្នូរ​ដោយ​ភ្នែកខ្លួនផ្ទាល់។ គ្រីស្តទូតទាំងពីរបានចូលទៅខាងក្នុងផ្នូរ ហើយឃើញសំពត់ស្នបព្រមទាំងក្រណាត់ដែលគ្របព្រះសិរិសាព្រះអង្គ។

អត្ថបទព្រះអគម្ពីរថ្ងៃនេះរំលឹកថា ព្រះយេស៊ូក៏ស្រឡាញ់ពួកយើងដូចព្រះអង្គស្រឡាញ់គ្រីស្តទូតយ៉ូហាន។ គ្រីស្តបរិស័ទត្រូវតែព្យាយាមចូលរួមយ៉ាងជ្រាលជ្រៅក្នុងការថ្វាយអភិបូជា និងអគ្គសញ្ញានានា។ អត្ថបទនេះដែលរំលឹកថា មានសញ្ញាសំគាល់ជាច្រើនដែលចិត្តគំនិតមិនអាចគិតដល់ទេ ពួកយើងត្រូវការជំនឿដើម្បីយល់អាថ៌កំបាំងដោយមិនសួរសំណួរ។

ជាទីបញ្ចប់យើងជាគ្រីស្តបរិស័ទត្រូវការចាប់អារម្មណ៍ព្រះបន្ទូលរបស់ព្រះអង្គដូចសន្តយ៉ូហានជាគ្រីស្តទូតដែលបាននិពន្ធព្រះគម្ពីរដំណឹងល្អ។ ស៊ីមូនសិលា និងយ៉ូហានបានចូលក្នុងផ្នូរបានឃើញក្រណាត់ បានឃើញសំពត់ ហើយជឿលើព្រះយេស៊ូ។ ដើម្បីយើងជាគ្រីស្តបរិស័ទមានជំនឿរឹងមាំ យើងត្រូវការអានព្រះគម្ពីររីគិតពិចារណាព្រះបន្ទូលរបស់ព្រះអង្គ ហើយអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ សុំព្រះជាម្ចាស់ពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូ៕

Daily Program

Livesteam thumbnail