អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ តាមម៉ាថាយ ១១,២៨-៣០ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព នៅក្នុងអត្ថបទថ្ងៃនេះ តាមលោកម៉ាថាយ ១១,២៨-៣០​ព្រះយេស៊ូមានព្រះបន្ទូលអំពីវិន័យរបស់ព្រះយេស៊ូ។ ប្រធានបទនៃអត្ថបទនេះ ព្រះយេស៊ូនឹងឱ្យអ្នករាល់គ្នា​​បានសម្រាក។

នៅក្នុងសង្គមបច្ចុប្បន្ននេះអ្វីៗទាំងអស់ផ្លាស់ប្តូរលឿនណាស់។ បុគ្គលម្នាក់ៗធ្វើការនឿយហត់ មាតាបិតាប្រឹងប្រែងរកស៊ី តាមដានកូនៗ និងដើម្បីកូនៗមានថវិកាសម្រាប់ម្ហូបអាហារសម្លៀកបំពាក់ និងការសិក្សា។ សិស្សនិស្សិតក៏ព្យាយាមរៀនសូត្រក្រៅម៉ោង គឺរឿនដើម្បីបំពេញសេចក្តីស្រមើស្រមៃរបស់មាតាបិតា និយាយរួមបុគ្គលម្នាក់ៗហាក់គ្មានក្តីសុខក្នុងដួងចិត្តរបស់ពួកគាត់។
អត្ថបទថ្ងៃនេះអញ្ជើញមនុស្សទាំងអស់ដែលនឿយហត់ និងមានបន្ទុកធ្ងន់មករកព្រះយេស៊ូ ហើយព្រះអង្គនឹងឱ្យមនុស្សទាំងអស់បានសម្រាក។ ព្រះយេស៊ូមានព្រះបន្ទូលថា «អស់អ្នកដែលនឿយហត់និងមានបន្ទប់ធ្ងន់អើយ ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក»។ បងប្អូនជាទីគោរព មនុស្សយើងមានសេចក្តីសុខសាន្តដោយស្ថិតជាប់ជាមួយព្រះជាអម្ចាស់។ ពេលណាពួកយើងនឿយហត់ អស់កម្លាំងត្រូវឆ្លៀតពេលវេលាទៅឆ្ងាយដាច់ឆ្ងាយពីមនុស្សដទៃនៅទីកន្លែងស្ងាត់។  ពេលណាពួកយើងខ្វល់ចិត្ត ពួកយើងរវីរវល់ ខ្វល់ខ្វាយអំពីរឿងដែលអត់មានប្រយោជន៍។ ពួកយើងស្ងាត់ស្ងៀមនៅក្នុងវត្តមានរបស់ព្រះយេស៊ូ ហើយតាំងចិត្តអធិដ្ឋាន ពួកយើងនឹងមានសុខសន្តិភាពជាមិនខាន។

នឹមរបស់ព្រះយេស៊ូក៏ស្រួល ហើយបន្ទុកដែលព្រះអង្គដាក់លើយើងក៏ស្រួលដែរ ដោយសារព្រះយេស៊ូជួយលីនឹមរបស់ព្រះអង្គ ហើយរួមដំណើរជាមួយពួកយើងជានិច្ច។ ព្រះយេស៊ូបានរំដោះមនុស្សលោកឱ្យរួចពីអំពើបាប ដោយការស្តាប់បង្កាប់ព្រះបិតារហូតដល់បូជាព្រះជន្ម ព្រះយេស៊ូជាគំរូរបស់គ្រីស្តបរិស័ទទាំងអស់គ្នា។

សូមព្រះយេស៊ូណែនាំគ្រីស្តបរិស័ទទាំងឡាយចេះបន្ទាបខ្លួនស្តាប់បង្កាប់ព្រះអង្គជានិច្ច។ ថ្ងៃនេះក៏ព្រះសហគមន៍នឹករំលឹកបុណ្យសន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណាសាក្សី សូមសន្តីលូស៊ីជួយអធិដ្ឋានអង្វរឱ្យគ្រីស្តបរិស័ទផង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail