អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១០ ខែមករាឆ្នាំ២០២៤

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ តាមម៉ាកុស ១,២៩-៣៩ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកម៉ាកុស១,២៩-៣៩ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឱ្យបានជា ។ ជាដំបូងព្រះអង្គប្រោសម្តាយក្មេកលោកស៊ីមនឱ្យបានជា ការព្យាបាយ និងដេញខ្មោចឱ្យបានជាចេញពីមនុស្សខ្មោចចូលជាបេសកកម្មរបស់ព្រះអង្គ ជំងឺ ឬខ្មោចមិនអនុញ្ញាតឱ្យមនុស្សមានជីវិតពេញលក្ខណៈទេ ជំងឺ ឬខ្មោចរារាំងមនុស្សពីការបំពេញតួនាទីប្រចាំថ្ងៃ។ នៅក្នុងអត្ថបទនេះព្រះយេស៊ូប្រោសម្តាយក្មេកស៊ីមនឱ្យបានជាទាំងស្រុង ហើយម្តាយក្មេកលោកស៊ីមនក៏បានជា ហើយក៏មកបំរើគេវិញ បើព្រះយេស៊ូមិនបានប្រោសឱ្យគាត់មិនបានជាទេ គាត់ក៏មិនបានទទួល និងបំរើភ្ញៀវទេគឺដូចជាបាត់បងកិត្តិយសរបស់ខ្លួនផ្ទាល់ ដូច្នេះហើយព្រះយេស៊ូប្រោសគាត់ឱ្យបានជាគាត់ក៏អរព្រះគុណ និងដឹងគុណព្រះអង្គដោយបំរើព្រះអង្គព្រមទាំងសាវ័កដែលនៅជាមួយព្រះអង្គដែរ។ លុះដល់ល្ងាចពេលថ្ងៃលិចគេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូព្រះយេស៊ូប្រោសមនុស្សជាច្រើនដែលមានជំងឺព្រះអង្គក៏ដេញខ្មោចចេញពីមនុស្សជាច្រើនផងថដែរ។ បងប្អូនជាទីគោរពនៅក្នុងអត្ថបទនេះព្រះយេស៊ូបន្តការសម្តែងព្រះអង្គដោយប្រោសអ្នកជំងឺឱ្យបានជា និងដោយដេញខ្មោចចេញពីមនុស្ស។ អត្ថបទនេះដែលរំលឹកថា ព្រះអង្គប្រោសអ្នកជំងឺដែលមករកព្រះអង្គដូច្នេះប្រសិនជាយើងមានជំងឺពួកយើងត្រូវការទៅរកព្រះយេស៊ូ។ ជាបន្តព្រះយេស៊ូសម្តែងព្រះអង្គគឺព្រះអង្គបានប្រោសអ្នកជំងឺឱ្យជាច្រើនឱ្យបានជានៅក្នុងភូមិកាផានុកព្រះអង្គក៏ចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយអធិដ្នាននៅទីនោះសម្រាប់គ្រីស្តបរិស័ទការអធិដ្ឋានមានសារៈសំខាន់ណាស់ការអធិដ្ឋានជួយគ្រីស្តបរិស័ទឱ្យស្ថិតភ្ជាបើជាមួយព្រះអង្គ។ ទីបញ្ចប់ព្រះយេស៊ូយាងចេញទៅភូមឯទៀតៗដែលនៅជិតនោះដើម្បីប្រកាសដំណឹងល្អត្បិតព្រះអង្គចេញមកដើម្បីប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះយេស៊ូបានប្រកាសដំណឹងល្អដោយប្រោសអ្នកជំងឺឱ្យបានជា និងដោយដេញខ្មោចជាច្រើនចេញពីមនុស្សខ្មោចចូល។ បងប្អូនជាទីគោរពព្រះយេស៊ូអញ្ជើញគ្រីស្តបរិស័ទដើម្បីប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង តើអ្នកយើងសុខចិត្ត និងយល់ព្រម​ចេញពីស្រុកកំណើតទៅស្រុកដ៏ទៃដើម្បីប្រកាសដំណឹងល្អដែរ ឬទេ? តើពួកយើងប្រកាសដំណឹងល្អយ៉ាងដូចម្តេច? សូមបងប្អូនរិះគិតពិចារណាបន្តិច។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail