អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ តាមសន្តម៉ាកុស ១,២១-២៨បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់នៅថ្ងៃនេះយើងចាប់ផ្តើមនៅក្នុងរដូវធម្មតាហើយដែលនៅក្នុងសប្តាហ៍ទីមួយយើងឃើញថាសកម្មភាពរបស់ព្រះយេស៊ូចាប់ផ្តើមលេចឡើងក្រោយពេលដែលព្រះអង្គបានទទួលពិធីជ្រមុជទឹកនៅទន្លេយ៉ូដាស់។ ដូច្នេះបេសកកម្មរបស់ព្រះយេស៊ូចាប់ផ្តើមឱ្យយើងឃើញព្រះបិតា ឃើញស្ថានបរមសុខ ឬក៏ព្រះរាជ្យរបស់ព្រះជាម្ចាស់បន្តិចៗម្តងចាប់ពីនៅក្នុងលោកនេះ ហើយយើងឃើញថានៅក្នុងជីវិតរបស់យើងកំពុងតែរួមធ្វើដំណើរជាមួយព្រះយេស៊ូ។ បងប្អូនយើងមានកម្រឹតមួយនៅក្នុងអំឡុងពេលបីឆ្នាំនេះគឺការធ្វើដំណើរជាមួយគ្នាដែលគេហៅថា SYNOD ឬហៅថាសន្តិបាត។ គំនិតនៃសន្និបាតនេះជួយឱ្យយើងចាប់ផ្តើមគិតអំពីជីវិតនៅក្នុងព្រះសហគមន៍គឺយើងរួមធ្វើដំណើរជាមួយគ្នា និងជាមួយព្រះយេស៊ូ ហើយយើងដឹងថាព្រះយេស៊ូបានណែនាំយើង ដឹកនាំយើង ហើយថ្ងៃនេះជាកម្លាំងសម្រាប់យើងតែម្តង ពីព្រោះព្រះបន្ទូលនិយាយអំពីព្រះអង្គទេសនាបង្រៀន ហើយបញ្ជាក់ការទេសនារបស់ព្រះអង្គតាមរយៈកិច្ចការអស្ចារ្យ​ ហើយព្រះអង្គធ្វើអ្វីនៅថ្ងៃនេះ? គឺព្រះអង្គបានដេញខ្មោចវិញ្ញាណអាក្រក់ ចិត្តអាក្រក់ឱ្យចេញពីមនុស្សមានន័យថាព្រះអង្គបានសង្គ្រោះមនុស្សមិនគ្រាន់តែឱ្យស្ថិតនៅក្នុងស្ថានភាពអាក្រក់របស់ខ្លួន ក៏ប៉ុន្តែជួយឱ្យយើងផុតពីអំពើបាបដែលមាន។ ដូច្នេះសុំឱ្យបងប្អូនមានកម្លាំងចិត្តនៅក្នុងការធ្វើដំណើរ បងប្អូនអាចដឹងថានៅក្នុងបរិយាសកាសសព្វថ្ងៃនេះយើងមានគំនិតអាក្រក់ យើងមានមនុស្សអាក្រក់ យើងមានវិញ្ញាណអាក្រក់ដែលនៅជុំវិញយើងរឿងនេះយើងត្រូវតែទទួលស្គាល់ថាយើងត្រូវតែប្រុងប្រយ័ត្ននៃការរស់នៅមែនទែន ប៉ុន្តែសម្រាប់យើងថ្ងអាទិត្យនេះសប្តាហ៍នេះ ឬក៏ថ្ងៃនេះជួយឱ្យយើងដឹងថា ប្រសិនបើមានសេចក្តីអាក្រក់យើងត្រូវមានព្រះជាម្ចាស់ដែលយកឈ្នះសេចក្តីអាក្រក់ទាំងអស់នោះផងដែរ យើងមានព្រះយេស៊ូគ្រីស្តដែលជួយការពារយើង និងដេញសេចក្តីអាក្រក់ពីជីវិតរបស់យើងដែរ។ បងប្អូនអាចធ្វើអ្វីខ្លះដើម្បីបញ្ជាក់រឿងនេះ ទីមួយយើងត្រូវតែទៅរកព្រះយេស៊ូដូចព្រះយេស៊ូមកសង្គ្រោះយើងគឺយើងត្រូវដឹងថា ពេលដែលយើងស្វែងរកព្រះអង្គមួយរយៈហើយប្រហែលយើងអាចមានការខ្សោយភ្លេច ឬអាចទៅតាមរបៀបផ្សេងៗក្រៅពីព្រះអង្គ ប៉ុន្តែនៅក្នុងព្រះបន្ទូលនេះព្រះអង្គបញ្ជាក់ថា ព្រះអង្គតាមរកយើងដែរ ព្រះអង្គមកជួបយើងដែលជាអ្នកទន់ខ្សោយ ហើយជួនកាលក៏មានសេចក្តីអាក្រក់ដែលធ្វើឱ្យយើងបាត់បង់ព្រះអំណោយទាននៅក្នុងជីវិតរបស់យើង ដូច្នេះព្រះអង្គមកជួយយើងដែរ បានជាយើងត្រូវតែអធិដ្ឋានសុំទួលអង្វរព្រះជាម្ចាស់ជានិច្ច ហើយសូមឱ្យបងប្អូនដឹងថាទោះបីស្ថានភាពជិវិតរបស់យើងទៅជាយ៉ាងណាក៏ដោយយើងមានព្រះយេស៊ូគ្រីស្តដែលជួយការពារយើងដេញសេចក្តីអាក្រក់ពីជិវិតរបស់យើង។ បាទសុំឱ្យបងប្អូននៅក្នុងឆ្នាំថ្មីនេះដើរជាមួយព្រះសហគមន៍ ដើរជាមួយព្រះយេស៊ូធ្វើឱ្យជីវិតរបស់យើងអាចនិយាយបានថាចូលទៅក្នុងគំនិតនៃសន្និបាតយ៉ាងពិតប្រាកដដែលដឹងថាជំនឿរបស់យើងគឺមានព្រះយេស៊ូគ្រីស្តជាជំនឿរបស់យើង និងមានព្រះសហគមន៍ដែលជាជំនឿមួយដែលយើងបញ្ជាក់តាមរយៈការរស់នៅរបស់យើងផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមឱ្យបងប្អូនជួបតែសេចក្តីសុខសាន្តជានិច្ច។ អាម៉ែន៕

Daily Program

Livesteam thumbnail